ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​ឆ្នាំ​ថ្មី​នេះ​បើ​ចង់​ពុះពារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​លទ្ធផល​នៅ​មិន​ឆ្ងាយ​ឡើយ​ពោលគឺ​លោកអ្នក​តែង​ទទួលបាន​ជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ថ្ងៃនេះ​វិញ​ច្រើន​ទាន់ពេលវេលា និង​អាច​សម្រេច​ដល់​គោលដៅ​។​ក្រៅពីនេះ​ក៏ត្រូវ​បាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង​ទុកចិត្ត​ថែមទៀត​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានការ​បោះជំហាន​ទៅមុខ​សន្សឹមៗ​និង​ពុំមាន​អ្វី​ប្រែប្រួល​គួរ​ពិបាក​ដោះស្រាយ​នោះឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត និង ចេះ​យកចិត្តទុកដាក់​គ្នា​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ដោយ​ប្រការ​ណាមួយ​និង​បង្កើត​បញ្ហា​ត្រូវ​ជួប​រឿង​រាវ​ច្រើន​នា​ថ្ងៃ​ខាងមុខ​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើនពេក​ដែរ​ព្រោះថា​មានតែ​នាំទុក្ខ​ដាក់ខ្លួន​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​បាតុភាព​ពី​ការរកចំណូល​បាន​តិច​តែ​ចំណាយ​ទៅវិញ​ច្រើន​ដែល​អាច​បណ្តា​ឱ្យមាន​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​។​
​សេចក្តីស្នេហា​ពិសេស​បុរស​បើ​មានការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាចមាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឱ្យដឹង​ផងដែរ​៕

 

​ខាល​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​ធ្វើ​អ្វី​តែង​ពុំ​សម្រេច​ដូច​គាប់​បំណង​នោះឡើយ​។​ការប្រកប​ការងារ​មានដំណើរ​ថយក្រោយ ហើយ​ការប៉ង​ប្រាថ្នា​ប្រកប​កិច្ចការ​ធំ​អ្វីមួយ​ក៏​ពុំ​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ការចង់​បណ្តាក់ទុន​អ្វីមួយ​ក៏ត្រូវ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះថា​មាន​ខ្ពស់​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំថោះ​

 

​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។​ការរស់នៅ និង ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ជាមួយ​អ្នកដទៃ ឬ​ការ​កើតរឿង​បញ្ហា​សុខភាព​ចូល​យាយី​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​សំខាន់​អាច​ចាប់ផ្តើម​ធ្វើ​ឬ​សម្រេចចិត្ត​អនុវត្តបាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ចូល​យាយី​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​គឺមាន​សភាព​ល្អ​ប្រពៃ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​បាន​ងើប​ខ្ពស់​បន្តិច​វិញ ម្ល៉ោះហើយ នាំឱ្យ​កិច្ចការ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​គ្រួសារ​ឬ​ជាមួយ​អ្នកដទៃ​គឺ​ងាយ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានចិត្ត​អត់ធ្មត់ ហើយ​ពុំ​ត្រូវយក​ចិត្តខ្លាំង​ខ្លួន​ឡើយ ប្រយ័ត្ន​ដូចជា​ពាក្យចាស់​ថា​”​ខឹង​ខូច ខឹង​ខាត ខឹង​ខុស​”​ហើយ​លទ្ធផល​មានតែ​រឿង​រាវ​ធ្លាក់​ក្នុង​សភាព​ការ​តែ​ធ្ងន់ធ្ងរ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។
ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ដ៏​ល្អ និង ពិសេស​អាចមាន​ក្រុមមនុស្ស​ណែនាំ ច​ង្អុ​រ​បង្ហាញផ្លូវ​ឱ្យ​រក​ច្រក​ចេញពី​បញ្ហា​ពីអ្វី​មួយ​ផង​។​កិច្ចការងារ​របស់លោក​អ្នក​រលូន​ល្អ និង​អាច​សម្រេច​ដល់​គោលដៅ ហើយ​ចៅហ្វាយ​អាណិត​ស្រឡាញ់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ហើយ​។​
គូ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្ត​គ្នា​យូរហើយ ក្នុង​រយៈពេល​នេះ​អាច​ពិគ្រោះ​ពិភាក្សា​រឿង​រៀប​អា​ពា​ហ័​ពិពាហ៍​បាន​ហើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការល្អប្រសើរ​ជាង​មុន ហើយ​ធ្វើ​អ្វី​ក៏​ភ្លឺ​ថ្លា​ផងដែរ​។​ចំពោះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ខ្លះ​យាយី ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ការពារ​អាត្មា​ខ្លួន​ទើប​អាច​ចៀសផុត​រាល់​ជម្លោះ​វិវាទ​ឬ​រឿង​រាវ​អាក្រក់​ណាមួយ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ដំណើរ​ជីវិត​ជួប​ការលំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​នៅវេលា​ម៉ោង ៩,០០-១០,៥៩​វិនាទី​ព្រឹក​ទេ ពីព្រោះថា​អាច​បង្ក​ផលប៉ះពាល់​ណាមួយ​កើតឡើង​ស្មាន​មិន​ដល់​។​បើ​ទោះ​ធ្វើ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕