​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជាច្រើន​បាន​ព្យាយាម​បង្កើត​ឧបករណ៍​អាច​បត់​បាន​ឱ្យ​ជោគជ័យ ប៉ុន្តែ​វា​ហាក់ដូចជា​មាន​តែ​ក្រុមហ៊ុន Samsung មួយ​ទេ ដែល​អាច​សម្រេចបាន​នូវ​ការបង្កើត​ថ្មី​មួយ​នេះ​បាន​។​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ​បាន​បង្ហាញ​ឧបករណ៍​ថ្មី​អាច​បត់​បាន​ជា​ច្រើន​ស៊េរី​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ឆ្នាំ​២០២២ (CES 2022) រួម​ទាំង​ស្មា​ត​ហ្វូន​និង​កុំព្យូទ័រ​យួរដៃ ដែល​មាន​ទាំង​រូបរាង​ជា​អក្សរ S ឬ G​។​

​ម៉ូត​អក្សរ “S” គឺ​មាន​អេក្រង់​ចំនួន​បី​អាច​ពន្លាត​ចេញ​ពី​គ្នា​ដើម្បី​បង្កើត​ជា​ឧបករណ៍​ដូច​ថេ​ប្លេត​ធំ​យ៉ាង​អ៊ីចឹង ខណៈ​ម៉ូត​រាង​អក្សរ “G” គឺ​អាច​អូស​អេក្រង់​ទៅ​គែម​ម្ខាង​ទៀត​បាន ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ពន្លាត​អេក្រង់​ចេញ​ក្រៅ​ដោយ​មិន​បង្ក​ស្នាម​ឆ្កូត​នោះទេ​។​

​ក្នុង​អំឡុងពេល​ធ្វើ​បទ​បង្ហាញ​នៅ​ពិព័រណ៍ CES ក្រុមហ៊ុន Samsung បានបង្ហាញ​ស្មា​ត​ហ្វូន Flex Note ដែល​ប្តូរ​ពី​ថេ​ប្លេត​ទំហំ ១៣ អ៊ី​ញ ដល់ ១៧ អ៊ី​ញ នៅពេល​ពន្លាត​ពេញលេញ និង​ស្មា​ត​ហ្វូន Flex Slidable ជាមួយនឹង​អេក្រង់​មួយទៀត​លយ​ចេញទៅ​ចំហៀង​។​

Samsung មាន​ស្មា​ត​ហ្វូន​បត់​បាន​រួចទៅហើយ គឺ Galaxy Z ដែល​មាន​តម្លៃ​ចាប់ពី ១.៧៩៩ ដុល្លារ​។

​ក្រុមហ៊ុន​បាន​បង្អួត​ជំនាញ​ផលិត​អេក្រង់​បត់​បាន​នៅ​អំឡុង​ពិព័រណ៍ CES ឆ្នាំ​នេះ​រួម​ជាមួយនឹង​ឧបករណ៍​គំរូ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​៕

Flex Note និង Flex Slidable ព្រមទាំង​ឧបករណ៍​បត់​បាន​ជាច្រើន​ទៀត​របស់ Samsung បាន​បង្ហាញ​នៅ CES ឆ្នាំនេះ