ដោយៈ health.com.kh
ការហើមសួតសំដៅទៅលើ ជាតិ ទឹក នៅ ក្នុង សរសៃឈាម លេច ចេញ ទៅខាងក្រៅ រួច ចូលទៅក្នុង ជាលិការ សាច់ សួត ទើប ធ្វើអោយ សួត ទៅ ជា ហើម ។ ករណី បែប នេះ អាច កើតឡើង បាន ដោយសារតែសម្ពាធក្នុងសរសៃឡើងខ្ពស់ពេក ឬ មិន មាន ប្រូតេអ៊ីន គ្រប់គ្រាន់ ក្នុង ចរន្តឈាម ដើម្បី ទាញទឹកចេញពីកោសិការចូលក្នុងសរសៃឈាមបាន ។​

​ថង់ សួត តូចៗ ដែល មានឈ្មោះ ថា Alveoli គឺជា កន្លែង សម្រាប់ ប្តូរ អុកស៊ីសែន តាមរយៈ ការដក ដង្ហើម ចូល និង នាំ ឧស្ម័ន កាបូនឌីអុកស៊ីត ចេញពី ក្នុង ឈាម ទៅ ក្រៅ វិញ តាមរយៈ ការដក ដង្ហើមចេញ ។ ជាធម្មតា ថង់ សួត Alveoli មាន កម្រាស់ ជញ្ជាំង រប ស់វា ដ៏ ស្តើង ដែល អាច ប្រើ សម្រាប់ ប​ណ្តូ​រ ឧស្ម័ន ទាំងនេះ បាន ហើយ ចំពោះ ជាតិ ទឹក វិញ មិន អា ចេញចូល បាន ឡើយ លុះត្រាតែ ជញ្ជាំង របស់ វា មិន អាច ទ្រាំទ្រ សម្ពាធ ឈាម របស់ ឈាម បាន ។​

មូលហេតុ
​ចំពោះ មូលហេតុ នៃ ការ ហើម សួត ត្រូវបាន ចែក ចេញពីរ ធំៗ នោះ គឺ មូលហេតុ ទាក់ទង នឹង បេះដូង និង មិន ទាក់ទង នឹង បេះដូង ។​
១, មូលហេតុ ទាក់ទង នឹង បេះដូង
​មូលហេតុ ដែល ទាក់ទង នឹង បេះដូង ច្រើន បណ្តាលមកពី សម្ពាធ ក្នុង សរសៃឈាម ក្នុង សួត ឡើង ខ្ពស់ ដោយសារ តែ ខ្សោយបេះដូង ។ ជំងឺខ្សោយបេះដូង កើតឡើង ដោយសារតែ ការ ច្របាច នៃ សាច់ដុំ បេះដូង ចុះខ្សោយ ជំងឺ គាំងបេះដូង ឬ ជំងឺ ប្រើស បេះដូង មិន ធម្មតា ដែល សុទ្ធតែ នាំអោយ មាន សម្ពាធ ឈាម កាន់តែច្រើន ក្នុង សរសៃឈាម របស់ សួត និង បណ្តាលអោយ ជាតិ ទឹក ក្នុង សរសៃឈាម រុញ ចូល ទៅក្នុង ថង់ សួត Alveoli បាន ។​

២, មូលហេតុ ដែល មិនមែន បណ្តាលមកពី បេះដូង
​ជំងឺ ហើម សួត ដែល មិន បណ្តាល មក ពី បេះ ដូង មានដូចជា ៖
• ចង្កោម រោគសញ្ញា ពិបាក ផ្លូវដង្ហើម ស្រួចស្រាវ (Acute Respiratory Distress Syndrome, ARDS)៖ វា គឺជា ជំងឺ ដ៏ ធ្ងន់ធ្ងរ មួយ បង្កឡើង ដោយ ការបង្ក រោគ ធ្ងន់ធ្ងរ បែក បាក់ឆ្អឹង មាន របួស ទៅ សួត ស្រូប ឧស្ម័ន ពុល ជំងឺ សួត ជក់ បារី មាន ជាតិ កូកាអ៊ីន ឬ បាញ់ កាំរស្មី លើ សួត ។ ជំងឺ នេះ ធ្វើអោយ ភាព ធន់ របស់ ជញ្ជាំង Alveoli ទៅ ជា ខូចខាត និង មាន ការ រលាក ដែល ជាហេតុ នាំ អោយ ជ្រាប់ ទឹក ចេញ ពី សរសៃឈាម ចូលទៅ ក្នុង នោះ បាន ។​
• ខ្សោយ តម្រងនោម ៖ ការ ខ្សោយតម្រងនោម មានន័យ ថា រាងកាយ មិន អាច បញ្ចេញ ជាតិ ទឹក ចេញ ពី ក្នុង ខ្លួន បានទេ ដែល វា ជា ហេតុនាំអោយ ចាល ជាតិ ទឹក ច្រើន ក្នុង ខ្លួន រហូតដល់ ហើម សួត ។​
• រស់នៅ ទី ខ្ពស់ ៖ អ្នក ដែល រស់នៅ លើ ភ្នំ ឬ ទី ខ្ពស់ រហូតដល់ ៣០០ គីឡូម៉ែត្រ ពី ដី រាប ច្រើន តែ មាន ជំងឺ ហើម សួត ។
• គ្រោះថ្នាក់ ទៅ លើ ខួរក្បាល ហូរ ឈាម ក្នុង ខួរក្បាល ប្រកាច់ ធ្ងន់ធ្ងរ ឬ វះកាត់ ខួរក្បាល
• ករណី បូមទឹក ក្នុង ស្រោម សួត បូម ខ្យល់ ក្នុង ស្រោម សួត
• អ្វី ដែល កម្រ គឺ ប្រើ ថ្នាំ ហេ រ៉ូ អ៊ី​ន ឬ Methadon លើស កម្រិត
• ប្រើ ថ្នាំ អាស្ពីរីន លើស កម្រិត ក៏ នាំ អោយ ហើម សួត ដែរ ដោយសារ តែ ពុល នឹង ថ្នាំ នេះ ជា ពិសេស កើត លើ មនុស្ស ចាស់ ។​

​កត្តា ប្រឈមមុខ
​កត្តា ប្រឈមមុខ នឹង ជំងឺ ហើម សួត គឺជា មូលហេតុ សំខាន់ៗ របស់ វា ដូច ខាងលើនេះ ព្រោះ គ្មាន កត្តា ប្រឈម មុខ ណាមួយ ពិសេស សម្រាប់ ជំងឺ ហើម សួត នោះទេ ។

រោគសញ្ញា
​រោគសញ្ញា ដែល កើតមាន ជា ញឹកញាប់ បំផុត នោះ គឺ ពិបាក ដកដង្ហើម ។ នេះ ប្រហែលជា រោគសញ្ញា កើតឡើង សន្សឹមៗ របស់ វា ហើយ ប្រសិនបើ ដំណើរ ជំងឺ នេះ កើតឡើង យឺត ឬ អាច កើតឡើង ភ្លាមៗ ក្នុងករណី ហើម សួត ស្រួចស្រាវ ។​
​រោគសញ្ញា ផ្សេងៗ ទៀត មាន ងាយ អស់កម្លាំង ឆាប់ ហត់ ជាង ធម្មតា ដក ដង្ហើមញាប់ ឬ វិលមុខ ។ អ្នកជំងឺ ហើម សួត ប្រហែលជា មាន បញ្ហា អុកស៊ីសែនក្នុងឈាម ថយចុះ ។ លើសពីនេះទៅទៀត ពេល ប្រើ ស្តេ​តូ ស្តាប់ សួត អាច នឹង លឺសូរ ស​ម្លែ ង មិនធម្មតា កើតមានឡើង ។​

​ពេលត្រូវជួបគ្រូពេទ្យ
​មាន មូលហេតុ ច្រើនណាស់ ដែល តម្រូវ អោយ អ្នកជំងឺ ហើម សួត ត្រូវ សម្រាក់ ក្នុង មន្ទីរ​ពេ​ត្យ ជាពិសេស ករណី ស្រួចស្រាវ ។ ចំពោះ ករ​ណិ រ៉ាំរ៉ៃ មួយចំនួន ដែល បណ្តាល មក ពី ការ ខ្សោយបេះដូង គួរតែ មក អោយ គ្រូពេទ្យ តាមដាន និង ព្យាបាល ជា ទៀងទាត់ បាន ហើយ ។ ភាគច្រើន ជំងឺ ហើម សួត ត្រូវតែ ព្យាបាល ជាមួយ គ្រូពេទ្យ ឯកទេស ខាង សារី រា​ង្គ ក្នុង​ខ្លួន ឯកទេស បេះដូង ឬ ឯកទេស ជំងឺ សួត ។​

​រោគវិនិច្ឆ័យ
​ជាធម្មតា ជំងឺ ហើម សួត អាច រក រោគវិនិច្ឆ័យ បាន តាមរយៈ ការ ថតកាំរស្មីអ៊ិច នៅលើ ទ្រូង ។ រូប ថតកាំរស្មីអ៊ិច បង្ហាញ អំពី រូបភាព​សៗ នៅ កណ្តាល ដែល ដំណាងអោយ បេះដូង និង រូបភាព ខ្មៅៗ ដំណាង អោយ សរសៃឈាម ឆ្អឹង កង ខ្នង ផ្ទៃ សួត ព្រមទាំង ឆ្អឹងជំនី ។​

​រូបភាព កាំរស្មីអ៊ិច លើ សួត ដែល ហើម បង្ហាញ អំពី រូបរាង សួត ទាំងសងខាង ស ជាង ធម្មតា ។ ចំពោះ ករណី ធ្ងន់ធ្ងរ អាច មើលឃើញ ផ្ទៃ របស់ សួត នោះ ទៅ ជា ស សុទ្ធ តែ ម្តង ហើយ មាន សរសៃឈាម តិចតួច ទេ ។ រូបភាព ពណ៌ ស នេះ តំណាង អោយ ទឹក ដក់ ក្នុង Alveoli ។​
​ដើម្បី ដឹង បាន ពី មូលហេតុ របស់ ជំងឺ ហើម សួត ត្រូវតែ វាយ តម្លៃ អំពី រោគសញ្ញា យ៉ាង សំខាន់ របស់ អ្នកជំងឺ ។ ចំពោះ ប្រវត្តិ ជំងឺ និង ការពិនិត្យ លើ រាងកាយ ច្រើន តែ ផល ព័ត៌មាន គ្រប់គ្រាន់ សម្រាប់ រកមើល មូលហេតុ ។​

​មធ្យោបាយ ធ្វើ រោគវិនិច្ឆ័យ ផ្សេងៗ ទៀត មាន វាស់ កម្រិត ផ្លា​ស្មា B-type Natriuretic Peptide (BNP) ឬ N-terminal Pro-BNP ។ នេះ គឺជា ប្រភេទ អ័រម៉ូន ម្យ៉ាង ដែល វា នឹង កើន ឡើង នៅ ពេល ថត បេះដូង ទាញ ពន្យឺត ។ ការឡើង នៃ BNP រហូតដល់ ៣០០ ឬ ច្រើន ជាង នេះ អាច បញ្ជាក់ ថា មាន ជំងឺ ហើម សួត ដោយសារ តែ បេះដូង ។ ម្យ៉ាងវិញទៀត បើ ចំនួន នេះ តិចជាង ១០០ មានន័យថា អាច ទាត់ចោល មូលហេតុ ដែល បណ្តាល មកពី បេះ ដូង បាន ហើយ ។​

​បំពង់ កា ទេ​ទែ ចាក់ បញ្ចូល ទៅក្នុង សរ សៃ​ឈាម អាក់ទែសួត (Swan-Ganz) មាន ទំហំ តូច និង វែង ហើយ ប្រើ សម្រាប់ ចាក់ បញ្ចូល ទៅក្នុង សរសៃឈាម វ៉ែន នៅ នឹង ទ្រូង ឬ ដើម្បី អាច ចូល ទៅ ដល់ ថត បេះដូង ខាងស្តាំ និង សរសៃឈាម កា ពី ឡា រី សួត ។ ទោះបីជា ការធ្វើ បែប នេះ មាន ការប៉ះពាល់ ដល់ អ្នក ជំងឺ ច្រើន ក៏ដោយ ក៏ វា អាច វាស់ នូវ សម្ពាធ របស់ សរសៃឈាម ក្នុង សួត បាន ដោយ ផ្ទាល់ ដែរ ។​
• ចំពោះ សម្ពាធ ពី ១៨mmHg ឡើងទៅ ចាក់ ទុក ថា បណ្តាលមកពី បេះដូង
• ចំពោះ សម្ពាធ តិចជាង ១៨mmHg តែងតែ មិនមែន បណ្តាលមកពី បេះដូង ទេ

ការព្យាបាល
​ការព្យាបាល ជំងឺ ហើម សួត អាស្រ័យ ទៅលើ មូលហេតុ និង ភាព ធ្ងន់ធ្ងរ របស់ វា ។ ករណី ហើម សួត ដោយសារ បេះដូង ភាគច្រើន ត្រូវ ព្យាបាល ដោយ ប្រើ ថ្នាំ បញ្ចុះ​ទឹកនោម​ជាមួយនឹង​ថ្នាំ​ព្យាបាល​អាកា​រៈ​ខ្សោយបេះដូង ។ ការព្យាបាល ដ៏ សមស្រប គឺ​អ្នកជំងឺ​ប្រើ​ថ្នាំ​ដោយ​ការ​លេប និង​ត្រលប់​ទៅផ្ទះ​វិញ​បាន ។ ប្រសិនបើ​ការ​ហើម​សួត​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​ប្រើ​ថ្នាំ​មិនបាន​ផល ការ សម្រាក​ក្នុង​មន្ទីរ និង​ការចាក់​ថ្នាំ​តាម​សរសៃ ប្រហែលជា​ចាំបាច់​ត្រូវធ្វើ ហើយ ។​

​ការព្យាបាល​សម្រាប់​មូលហេតុ​ដែល​មិន​បណ្តាលមកពី​បេះដូង​ក៏​អាស្រ័យ​តាម មូលហេតុ ដែរ ឧទាហរណ៍​ការបង្ក​រោគ​ធ្ងន់ធ្ងរ (sepsis) ត្រូវតែ​ព្យាបាល​ដោយ ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច និង​ការថែទាំង​ផ្សេងៗ​ទៀត ឬ ជំងឺ ខ្សោយតម្រងនោម ត្រូវតែ ធ្វើការ វាយតម្លៃ និង គ្រប់គ្រង អោយបាន ល្អ ។ ការព្យាបាល​ដោយ​ប្រើ អុកស៊ីសែន​ពេលខ្លះ​ចាំបាច់​ត្រូវធ្វើ​នៅពេល​អុកស៊ីសែន​ក្នុង​ឈាម ចុះ ទាប ខ្លាំង ។ ករណី​ជំងឺ​ធ្ងន់ធ្ងរ ប្រភេទ ARDS ចូរ ជួយ អ្នកជំងឺ ជាមួយនឹង​ម៉ាស៊ីន​ជំនួយ ដកដង្ហើម​សប្ប​និមិត្ត ។​

ផ​លវិ​បាក
​ផលវិបាក​ភាគច្រើន​នៃ​ជំ​ងឹ​ហើម​សួត​ក៏​ប្រហែលជា​ទាក់ទង​នឹង​មូលហេតុ​របស់​វា ដែរ ។ អ្វីដែល​ពិសេស គឺថា ជំងឺ​ហើម​សួត​អាច​បណ្តាលអោយ​សួត​មិនអាច ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​បញ្ចូល​ទៅក្នុង​ឈាម​ពេលនោះ​នឹង​អាច ធ្វើអោយ កង្វះ​អុកស៊ីសែន​ទៅ​សរីរាង្គ​សំខាន់ៗ ដូចជា​ខួរក្បាល​ជាដើម ៕​/PC