ដោយៈ health.com.kh

​មូល​ហេតុដែល​ធ្វើអោយ​អ្នក​ហើម​កជើង
​សារធាតុ​រាវ គឺ​ហាក់​នឹង​រត់​ចុះ ទៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​ដែល​នេះ មានន័យ ថា ការផ្ទុក​នូវ​សារធាតុ​រាវ​ដែល​លើស​ជ្រុល​នេះ ជារឿយៗ​ត្រូវបាន កើនឡើង នៅក្នុង​ប្រអប់ជើង និង​កជើង ។​

​ការដែល​ជាតិ​ទឹក​ត្រូវបាន​ផ្ទុក​ទុក​នៅក្នុង​កជើង​នេះ វា​នឹងធ្វើ​អោយជើង​អ្នកមាន សភាព អាក្រក់ និង​មានការ​ឈឺចាប់ ។ ការ​ហើម​កជើង​នេះ​ក៏​អាច បណ្តាលមកពី មូលហេតុ ផ្សេងៗ គ្នាជាច្រើនមានមួយចំនួន គឺ មានភាព ជាបណ្តោះអាសន្ន និង មាន ភាព រំខាន ប៉ុន្តែ វា មិន មាន សភាព ធ្ងន់ធ្ងរ នោះទេ និងក្នុងករណីផ្សេងទៀត វា អាចជាសញ្ញា ដែលបង្ហាញប្រាប់ ពីបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយដែលកំពុងកើតមានចំពោះ អ្នក ។​

​ការផ្ទុក សារធាតុ រាវ នេះ ជារឿយៗ នឹង បណ្តាល អោយ អ្នកមានការហើមប៉ោង កជើង ប៉ុន្តែ ការកើនឡើងនៃជាតិខ្លាញ់ក៏អាចធ្វើអោយ កជើង អ្នកហើមបានផងដែរ ។

​ស្ថានភាព ផ្នែក​វេជ្ជសាស្ត្រ
​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ​ដែល​បង្អាក់​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ នៅក្នុង​រាងកាយ ក៏​អាចធ្វើអោយ​អ្នក​មានការ​ហើម​កជើង​បានដែរ ។ មូលហេតុ ផ្នែក​វេជ្ជសាស្ត្រ​ជាទូទៅ​មួយចំនួន ដែល​បណ្តាលអោយ​កជើង​អ្នក​ហើម​រួមមាន ដូចជា ៖
• ជំងឺ ស្លាក់ ឈាម ក្នុង បេះដូង ដែល កើតមាន ដោយសារតែ ធាតុ រាវ ហូរ ត្រលប់ ចូលទៅ ក្នុង ចុង អវយវៈ វិញ ។
• ជំងឺ ក្រិន ថ្លើម ដែល ធ្វើអោយ មាន ការកើនឡើង នូវ សារធាតុ រាវ នៅក្នុង ពោះ និង ចុង អវយវៈ ដូចជា នៅ ត្រង់ កជើង ។
• ការ មាន កំណក ឈាម នៅ ក្នុង ជើង ផ្នែក ខាងក្រោម ដែល ធ្វើអោយ កជើង និង ជើង មាន ភាព ហើមប៉ោង ។
• ជំងឺ ខ្សោយតម្រងនោម ក៏ អាច បណ្តាលអោយ សារធាតុ រាវ មាន ផ្ទុក នៅ នឹង ប្រអប់ជើង និង កជើង បាន ផង ដែរ ។
• ស្ថានភាព ជំងឺ ផ្នែក វេជ្ជសាស្ត្រ មួយចំនួន ផ្សេង ទៀត មាន ដូចជា ៖ ជំងឺ ហើម ក្រពេញ ទឹក រងៃ ដែល នេះ ជា ការកកស្ទះ នៅក្នុង ប្រព័ន្ធ ទឹក រងៃ ។​
• មានការ ចំលងរោគ នៅក្នុង ជើង និង ការចុះ ខ្សោយ នៃ ស សៃ​ឈាម ដែល ជារឿយៗ វា បណ្តាល មកពី ការ ប៉ះ ទង្គិច ឬ ការរង របួស ទៅ លើស សៃ​វ៉ែន ដែល ស្ថានភាព នេះ ជា ធម្មតា ធ្វើ អោយ ជាតិ ត្រូវបាន រក្សា ទុក ក្នុង ជើង និង ប្រអប់ជើង ៕​/PC