​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយក​ប្រតិបត្តិ​សកល​របស់​ក្រុមហ៊ុន VinFast បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន VinFast​របស់​វៀតណាម​គ្រោង​នឹង​ផលិត​អាគុយ​​រថយន្ត​អគ្គិសនី​និង​ប្រអប់​អាគុយ​នៅក្នុង​រោងចក្រ​ផលិត​រថយន្ត​ថ្មី​មួយ​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​ក្រុមហ៊ុន​បាន​សន្យា​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង​នៅ​ចុងឆ្នាំ​នេះ​។​

VinFast ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Vingroup JSC​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​ពេញលេញ​ដំបូង​គេ​របស់​វៀតណាម​នៅពេល​ដែល​រថយន្ត​ម៉ូ​ដែល​ប្រើ​សាំង​ដែល​ផលិត​ក្រោម​ស្លាក​​សញ្ញា​ផ្ទាល់ខ្លួន​បាន​ដាក់​លក់​ក្នុង​ឆ្នាំ ២០១៩​។​

​ក្រុមហ៊ុន ដែល​បាន​ចាប់ផ្តើម​លក់​រថយន្ត​អគ្គិសនី (EVs)​នៅក្នុង​ប្រទេស​វៀតណាម​នៅ​ចុងឆ្នាំ ២០២១ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​គ្រោង​នឹង​ក្លាយ​ទៅ​​ជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​ដែល​ឈប់​ផលិត​រថយន្ត​ប្រើ​សាំង និង​ប្តូរ​ទៅ​ជា​រថយន្ត​អគ្គិសនី​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ ២០២២​។​

VinFast កំពុង​ដាក់​ការ​ភ្នាល់​ដ៏​ធំ​នៅលើ​ទីផ្សារ​សហរដ្ឋ​អាម៉េរិក កន្លែង​ដែល​ខ្លួន​សង្ឃឹម​ថា​រថយន្ត SUV​អគ្គិសនី​និង​គំរូ​ជួល​អាគុយ​របស់​ខ្លួន​នឹង​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យ​ចាក​​ចេញ​ពី​ក្រុមហ៊ុន Tesla និង General Motors មករក​ខ្លួន​។​

​លោកស្រី ឡេ ធី ធូ ធុយ ជា​អនុប្រធាន​ក្រុមហ៊ុន Vingroup និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VinFast Global បាន​និយាយថា​”​យើង​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ដ៏​ធំ​របស់​យើង​​នៅ​សហរដ្ឋ​អាម៉េរិក​ផងដែរ​”​។​

​លោកស្រី​បាន​បន្ថែមថា ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​ប្រភព​អាគុយ​ពី​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​។​

​លោកស្រី​ធុយ​និយាយថា ជាដំបូង VinFast នឹង​ដំឡើង​ប្រអប់​អាគុយ​ជាមួយនឹង​គ្រាប់​អាគុយ ដែល​មាន​ប្រភព​មក​ពី​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​នៅឯ​បរិវេណ​រោងចក្រ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាម៉េរិក មុនពេល​ចាប់ផ្តើម​ការផលិត​អាគុយ​ដោយ​ខ្លួន​ឯង​នៅ​ទីនោះ​៕

ឡាន​អគ្គិសនី​VinFastត្រូវបាននាំទៅតាមពិព័រណ៍នៅអាម៉េរិក