​ប្រែ​សម្រួលៈ​វាសនា​(VnEpress)៖​អាជ្ញាធរ​សុខាភិបាល​វៀតណាម​កាល​ពី​យប់​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១៦.៥១៣​នាក់​ទៀត​នៅ​៦២​ខេត្ត​ក្រុង​ដោយ​រុញ​ចំនួន​ឆ្លង​ក្នុង​សហគមន៍​ក្នុង​​រលក​ទី​៤​នេះ​កើន​ដល់​១.៨៦០.១៣៤​នាក់​។​

​ក្រុង​ហាណូយ មាន​អ្នក​ឆ្លង​ច្រើនជាងគេ​គឺ ២.៧៩១​នាក់ បន្ទាប់​មក​ខេត្ត ខាញ់​ហ័រ ចំនួន​៧៩៨​នាក់ និង​ក្រុង​ហាយ​ហ្វុង​ចំនួន​៧៤៨​នាក់​។

កាលពីថ្ងៃសុក្រ វៀតណាមក៏បានប្រកាសរកឃើញអ្នកឆ្លងថ្មី១៦.២៥៤នាក់ ក្នុងនេះក្រុងហាណូយមានអ្នកឆ្លងថ្មី ២.៧២៣នាក់។

​មនុស្ស​២៤០​នាក់​ទៀត​ក៏​បាន​ស្លាប់​ដោយកូវី​ដ​១៩​កាលពី​ថ្ងៃ​សៅរ៍ ដែល​នាំ​អោយ​ចំនួន​អ្នកជំងឺ​កូវី​ដស្លាប់​សរុបនៅ​វៀតណាម​កើន​ដល់​៣៤.១១៧​នាក់​។​

​ទីក្រុង​ហូជីមិញ​ដែល​ធ្លាប់​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​នៅ​វៀតណាម​អស់​ពេល​រាប់​ខែ មាន​អ្នក​ឆ្លង​ថ្មី​៤៣៦​នាក់​កាលពី​ម្សិលមិញ និង​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ថែម​១៨​នាក់​។​

​សូមបញ្ជាក់​ថា តាំងពី​មុន​មក​វៀតណាម​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​អូ​មី​ក្រុង​តែ​៣០​នាក់ តែ​សុទ្ធ​ជា​ករណី​នាំចូល ហើយ​ក្នុងចំណោម​ប្រជាជន​៩៨​លាន​នាក់​នៃ​ប្រទេស​នេះ ៧០,៧​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​​កូវី​ដ​១៩​ពីរ​ដូសពេញ​លេញ និង​១០,១​លាន​នាក់​បាន​ចាក់ដូស​ជំរុញ​ទី​៣៕

​វិថី​មួយ​នៃ​ក្រុង​ហាណូយ​ស្ងាត់ជ្រងំ​នៅពេលកូ​វីដ​១៩​វាយប្រហារ​ទីក្រុង​នេះ​ខ្លាំង​