​ប្រែ​សម្រួលៈ​វាសនា​៖​ទៀន​ជីន ទីក្រុង​កំពង់ផែ​ក្បែរ​រដ្ឋធានី​ប៉េកាំង បាន​ចាប់ផ្តើម​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​លើ​ប្រជាជន​ខ្លួន​១៤​លាន​នាក់​ក្រោយ​មាន​ការផ្ទុះកូ​វីដជា​ចង្កោម​ក្នុងចំណោម​កូនក្មេង​និង​មនុស្ស​​ចាស់ រួមមាន​២​នាក់​ឆ្លង​វីរុស​អូ​មី​ក្រុង​។​

​អ្នក​ឆ្លង​ទាំងនេះ​គឺជា​សិស្ស​១៥​នាក់​អាយុ​៨​ទៅ​១៣​ឆ្នាំ បុគ្គលិក​សិក្សា​មួយចំនួន និង​ឪពុក​ម្តាយ​សិស្ស​៤​នាក់​។​

​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​នេះ​ត្រូវ​ធ្វើអោយ​ចប់សព្វគ្រប់​ក្នុង​រយៈពេល​២​ថ្ងៃ​។​

​សូមបញ្ជាក់​ថា ចិន​បាន​បង្កើន​យុទ្ធសាស្ត្រ​«​កូ​វីដ​សូន្យ​»​របស់ខ្លួន នៅពេល​មុន​ខ្លួន​ទទួល​រៀបចំ​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​៤​កុម្ភៈ​។​

​រដ្ឋធានី​ចិន​នៅ​ចម្ងាយ​១១៥​គីឡូម៉ែត្រ​ពី​ទៀន​ជីន និង​ភ្ជាប់​គ្នា​ដោយ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ចំណាយ​ពេល​ធ្វើដំណើរ​មិន​ដល់​មួយ​ម៉ោង​ផង​។​

​ក្នុងពេល​ជាមួយគ្នា មនុស្ស​រាប់លាន​នាក់​ទៀត​ត្រូវ​បង្ខាំង​អោយ​នៅ​តែ​ក្នុងផ្ទះ​នៅក្នុង​ទីក្រុង​ស៊ី​អាន និង​យូ​ចូ​វ ទីក្រុង​២​ទៀត​ដែល​កាន់តែ​ឆ្ងាយ​ពី​ក្រុង​ប៉េកាំង​តែ​មាន​ការផ្ទុះកូ​វីដ​១៩​ធំ​ជាង​។​

​ទីក្រុង​ចេងចូ​វ ក្នុង​ខេត្ត​ហឺ​ណាន ក៏​កំពុង​ធ្វើតេស្តិ៍​មនុស្ស​ទ្រង់ទ្រាយ​ធំ​និង​បិទ​សាលារៀន​ចាប់ពី​ថ្ងៃ​ចន្ទ​ទៅ​៕

​ប្រជាជន​ក្នុង​ក្រុង​ទៀន​ជីន នាំគ្នា​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​កាលពី​ថ្ងៃអាទិត្យ​