រោងចក្របង្គុំរថយន្ត និងតំឡើងរថយន្តហ្វត នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកក្រគរ ចាប់ផ្ដើមដំណើរការខ្សែចង្វាក់ផលិតកម្ម នៅក្នុងអំឡុងខែមេសា ២០២២ ខាងមុខនេះ
ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់ សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្ត បណ្តាក់ទុនវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត ហ្វត គឺប្រភេទ Ford Ranger និង Ford Everest បច្ចុប្បន្ន បាននឹងកំពុងដំណើរការ សាងសង់ជិតរួចរាល់ ជាស្ថាពរហើយ ហើយ រោងចក្រនេះ នឹងចាប់ដំណើរការ ខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសា ២០២២ ឆាប់ៗខាងមុខហើយ នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។