ដោយ:មុនីរ័ត្ន/ភ្នំពេញ:«ការស្នើសុំចូលរួមជាសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាគឺដោយសារមានជំនឿទុកចិត្តយ៉ាងពិតប្រាកដលើមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាសម្បូររុងរឿងនៅពេលអនាគត» ។នេះជាការលើកឡើងរបស់លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសនៃពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន១៣០នាក់ក្នុងគណៈកម្មាធិការបក្សមូលដ្ឋានឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក សាយ សំអាល់ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ដែលបានជ្រើសរើចលនានយោ បាយ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្តល់ដល់សេចក្តីសង្ឃឹមដ៏ធំរបស់កម្ពុជា ជាពិសេសសម្រាប់ប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុនេះ ដែលបន្តនិរន្តរភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ជាពិសេសខេត្តព្រះសីហនុ។

ជាមួយនឹងការថ្លែងនៅថ្ងៃនេះដែរ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងពីកម្ពុជាត្រូវការអ្នកបន្តវេន ដើម្បីបន្តចូលរួមធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនថែមទៀត៕សរន