ដោយ:សម្បត្តិ/ភ្នំពេញ​:បុរសម្នាក់ត្រូវខ្មាន់កាំភ្លេីងបាញ់ជាច្រេីនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោងជាង១១យប់​ ថ្ងៃទី៩​ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចសណ្ឋាគា ស៊ីធីខមហ្វត ភូមិចំការឱឡឹក2សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ zhao song អាយុ៤២ ជាជនជាតិចិន ។ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUONJ THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។
ជនរងគ្រោះបើកបររថយន្ដម៉ាក Rangrover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W8261

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានបើករថយន្តមកពីទទួលទានអាហារ។បន្ទាប់ពីហូបរួច ក៏វិលមកសណ្ឋាគារវិញ។ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឲ្យរថយន្តជនរងគ្រោះចូលកន្លែងចត ។ប៉ុន្តែទ្វារគាំងមិនអាចបេីកបាន ។ទន្ទឹមគ្នានេះមានជនសង្យ័យបានដើរមកហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់។
បច្ចុប្បន្ន សពជនរងគ្រោះយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច្ច័យ៕សរន