ដោយៈ សុផល / បាងកក​, ប្រទេស​ថៃៈ ក្រុម​វង់​តន្ត្រី និង​តារាចម្រៀង​ដ៏ ល្បីល្បាញ របស់​ប្រទេស​អ៊ី​តា​ល់ Andrea Borcelli គ្រោង​នឹង​មក​សម្តែង​តន្ត្រី នៅ​ខេត្ត​សៀម​រា​រាប អង្គរ នៅ​អំ​ទ្បុ​ង​ខែមេសា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​ជាការ រួមចំណែក យ៉ាងសំខាន់ ដល់​ការផ្សព្វផ្សាយ និង​ទាក់ទាញ ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស មកកាន់​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការ​ថ្លែង ឲ្យ​ដឹង​ពី​លោក សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​។​

​លោក សុខ សុ​ក្រឹ​ត្យា បាន​ថ្លែង​ឲ្យ​ដឹងថា កាលពី​ថ្មីៗ​នេះ លោក​បាន​ទៅ​សិក្សា ស្វែង យល់ អំពី​ការអភិវឌ្ឍន៍ វិ​ស​យ័​ទេសចរ​ណ៌ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ហើយក៏​មាន ឱកាស ជួបពិភាក្សា​ការងារ ជាមួយ​ក្រុម​វង់​តន្ត្រី​ដ៏​ល្បីល្បាញ របស់​ប្រទេស​អ៊ីតាលី Andrea Borcelli​។​

​លោក សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់ និង​ជម្រាបជូន អំពី​ស្ថានភាព​កូ​វីដ នៅ​កម្ពុជា និង​ភាពជោគជ័យ នៃ​ការយក​ឈ្នះ​លេ​ី ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ហេ​ី​យ​លោក​ក៏បាន​បង្ហាញ អំពី​សក្តានុពល ដែល​មិនចេះ​រីងស្ងួត នៃ​វិស័យ​ទេសចរ​ណ៌ វប្បធម៌ និង​ធម្មជាតិ របស់​ប្រទេស​កម្ពុជា ដល់​ក្រុម​តន្ត្រី Adrea Borcelli ផងដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​ឲ្យ​ដឹងថាៈ ដើម្បី​ផ្សព្វផ្សាយ និង​ជា​គោលដៅ​អូសទាញ ភ្ញៀវទេសចរ និង​វិនិយោគិន​អន្តរជាតិ លោក​ក៏បាន​ស្នើ និង​អញ្ជើញ​ក្រុម​តន្ត្រី ដ៏​ល្បីល្បាញ លើ​សកលលោក​មួយ​នេះ មក​សម្តែង​នៅ​ខេត្តសៀមរាប នៅ​ខែមេសា ខាងមុខ ហើយក៏​ទទួលបាន នូវ​ការយល់ព្រម ពី​អ្នកដឹកនាំ​វង់​តន្ត្រី ដ៏​ល្បី​នេះ​ផងដែរ​។​

​លោក សុខ សុ​ក្រឹ​ត្យា ចាត់ទុក​ការប្រគំ​តន្ត្រី របស់​ក្រុម​តន្ត្រី Adrea Borcelli នៅ​ខេត្តសៀមរាប នាពេលខាងមុខ គឺជា​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ​ដ៏​ធំ ដែល​មិន​ធ្លាប់ មាន នាពេល​កន្លងទៅ សម្រាប់​ប្រទេស​កម្ពុជា​។ លោក​បាន លើកឡើងថាៈ នេះ​ក៏​ជា ជោគជ័យ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ផងដែរ ហើយ​ព្រឹត្តិការណ៍​នោះ ក៏​ជា​ផលិត ផល​ទេសចរ​ណ៌ ថ្មី​មួយទៀត​ដើម្បី​ជួយ ជម្រុញ​និង​លើកកម្ពស់ វិស័យ​ទេសចរ​ណ៌ ទ្បើង​វិញ នៅក្នុង​និង​ក្រោយ​វិបត្តិ កូ​វីដ​១៩​។​

​លោក​បាន​រំពឹងថាៈ ផ្តើមចេញពី​ព្រឹត្តិការណ៍ ប្រគំ​តន្ត្រី​ដ៏​ធំ​សម្បើម និង​ល្បីល្បាញ នោះ កម្ពុជា​នឹង​ទទួលបាន​មកវិញ នូវ​ភ្ញៀវទេសចរ អន្តរជាតិ ប្រកបដោយ គុណភាព រួមទាំង អ្នកវិនិយោគទុន ប្រកបដោយ​សក្តានុពល​នៅ​ជុំវិញ​ពិភព លោក មក​ស្គាល់ និង​ស្វែងយល់​ការពិត ជាក់ស្តែង បន្ថែមទៀត អំពី​សក្តា វិនិយោគ នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹម​នោះ ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ផ្សព្វផ្សាយ អំពី​កម្ពុជា ជា​គោលដៅ​សុវត្ថិភាព​សុខសន្តិភាព​ដ៏​ពិត ប្រាកដ​មួយ សម្រាប់​ភ្ញៀវ ទេសចរ និង​វិនិយោគិន និង​ជា​ផ្នែក​មួយ ក្នុងការ​រៀបចំ​កំណែ​ទំរង់​ស៊ី​ជំរៅ ក្នុង​វិស័យ​ទេសចរ​ណ៌ នាពេល​អនាគត ផងដែរ​។​

​លោក សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់​ថាៈ ឆ្លងតាម​បទពិសោធន៍ និង​អ្វី​ជា​លទ្ធផល វិជ្ជមាន ដែល​ទទួលបាន ពី​ព្រឹត្តិការណ៍ នៃ​ការប្រគំ​តន្ត្រី ខ្នាត​អន្តរជាតិ ខាងលើនេះ យើង​នឹង មានលទ្ធភាព នាំមក​នូវ​ព្រឹត្តិការ​ណ៏​ធំៗ ខ្នាត​អន្តរជាតិ ដូចគ្នានេះ ឬក៏​ធំ​ជាង​នេះ​មក កម្ពុជា ជា​បន្តបន្ទាប់​ទៀត​។
​លោក​បង្ហាញ​នូវ​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា តាមរយៈ ព្រឹត្តិការ​ណ៌​នេះ​មោទនភាព ជាតិខ្មែរ កម្ពុជា​ជា​ប្រទេស​អច្ឆរិយ និង​មាន​ប្រវត្តិ​ដ៏​ល្បី ល្បាញ និង​យូរលង់​មក ហើយ​នោះ នឹង​ត្រូវគេ​ស្គាល់ ក្នុង​ក្របខណ្ឌ​ពិភពលោក មួយកំរិត​ទៀត ហើយ​អ្វី ដែល​សំខាន់​នោះ​អន្តរជាតិ នឹង​បាន​ស្គាល់​កម្ពុជា ជា​ប្រទេស ប្រជាធិបតេយ្យ មាន​និតិរដ្ឋ​ពិតប្រាកដ និង​មាន​សុខសន្តិភាព ពេញលេញ ក្រោម​ការ ដឹកនាំ ប្រកបដោយ​ភាពឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សូមជម្រាបថា ក្រុម​តន្ត្រី Andrea Borcelli គឺជា​ក្រុម​តន្ត្រី​ដ៍​ល្បីល្បាញ ខ្នាត​អន្តរជាតិ របស់​ប្រទេស​អ៊ីតាលី ខណៈដែល​តារាចម្រៀង Andrea Borcelli ដែលជា​ជនពិការ កើត​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៥៨ ក្នុង​ត្រកូល​កសិករ នៃ​ប្រទេស​អ៊ីតាលី​។ បទ​ចម្រៀង​របស់ Anrea Borcelli ដែល​ល្បីល្បាញ​បំផុត ក្នុង​ឆ្នាំ​១៩៩៩ គឺ​បទ “The Prayer” ដែល​ច្រៀង​រួមគ្នា ជាមួយ Celine Dion ហើយ​ទទួលបាន​ពានរង្វាន់ Golden Globe សម្រាប់​ចម្រៀង​ដើម ល្អ​បំផុត​។ គាត់​គឺជា​តារាចម្រៀង ដែល​ត្រូវ​ពិការភ្នែក តាំងពី​អាយុ ១២ ឆ្នាំ ដោយ​ឧបទ្ទវ ហេតុ​។ យ៉ាងណាក៏ដោយ គាត់​បាន​សាង​ភាពល្បីល្បាញ ជា​បន្តបន្ទាប់ រហូត​មានឈ្មោះ​បោះ​សម្លេង ហើយ​ល្បី​ទូទាំង​ពិភពលោក តែម្តង​៕/V​-PC