ដោយៈសុផល/ភ្នំពេញ :ធនាគារ ហ្វីលីព នាពេលថ្មីៗនេះ បានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្នុងការផ្តល់ប្រាក់កម្ចីការសិក្សាដល់សិស្សា នុសិស្សដើម្បីបន្តការសិក្សារបស់ពួកគេក្នុងវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែល។ កម្មវិធីអប់រំនេះត្រូវបានសម្របសម្រួលតាម រយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ PLMPVC ឈ្មោះ ASK (AGRI-SambathKhmer Co., Ltd)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារហ្វីលីព ដោយមានវត្តមានលោក ចាន់ ម៉ាច នាយកប្រតិបត្តិធនាគារ ហ្វីលីព ភីអិលស៊ី និងលោកបណ្ឌិត ភីតថើ លីម អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនPLMP(Venture Capital  Co., Ltd) ព្រមទាំងលោកបណ្ឌិត គង់ វណ្ណៈ នាយកប្រតិបត្តិក្រុម ហ៊ុន ASK (AGRI-SambathKhmer Co., Ltd.)។

 

 

 

 

 

លោកចាន់  ម៉ាច  នាយកប្រតិបត្តិរបស់ធនាគារ ហ្វីលីពមាន ប្រសា សន៍ថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះនឹងចូលរួមចំណែកជួយប្រជាជនកម្ពុជាជំនាន់ក្រោយឱ្យទទួលបានជំនាញកសិកម្មដែលមានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីពួកគេអាចនាំយកមកអភិវឌ្ឍន៍ប្រទេសឡើងវិញ។

“វាជាការទទួលបានសិទ្ធិមួយដ៏ល្អសម្រាប់យើងក្នុងការសហការជាមួយ PLMPVC ក៏ដូចជា ASK (AGRI-SambathKhmer Co., Ltd) ក្នុងការផ្តល់ប្រាក់កម្ចីដែលមានតម្លៃសមរម្យដល់និស្សិតកម្ពុជា។ តាមរយៈកម្ចីអប់រំរបស់ធនាគារ ហ្វីលីព សិស្សនឹងអាចបន្តក្តីស្រមៃរបស់ខ្លួន និងសម្រេចបាននូវអាជីពក្នុងក្តីស្រមៃរបស់ខ្លួនទៅថ្ងៃអនាគត»។

លោក ភីតថើ លីម នាយកប្រតិបត្តិរបស់ PLMPVC បាននិយាយថា ក្រុមហ៊ុនមានទំនុកចិត្តកាន់តែខ្លាំងលើធនាគារ ហ្វីលីព ដែលមានដើមកំណើតនៅសិង្ហបុរី ហើយផ្តល់ជូននូវផលិតផល និងសេវាកម្មស្តង់ដារសិង្ហបុរី។

លោក លីម បានបន្ថែមថា “យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងជាស្ពានតភ្ជាប់និស្សិតកម្ពុជា បើកបង្ហាញមុខជំនាញកសិកម្ម ដែលបានអភិវឌ្ឍយ៉ាងល្អនៅក្នុងប្រទេសអ៊ីស្រាអែល។ វិធីនេះ ពួកគេអាចយកឧទាហរណ៍ផ្សេងៗ ដើម្បីសម្រប ឬអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសវិស័យសន្តិសុខស្បៀង»។

ធនាគារហ្វីលីព ភីអិលស៊ីគឺជាសមាជិកនៃក្រុមហ៊ុនPhillip Capital Group ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ។ ក្រុមហ៊ុននេះផ្តល់ជូននូវសេវា កម្មប្រកបដោយគុណភាព និងភាពច្នៃប្រឌិតពេញលេញដល់អតិថិ ជន ក្រុមហ៊ុនសាជីវកម្ម និងស្ថាប័ន ហើយបច្ចុប្បន្នប្រតិបត្តិការនៅ ក្នុងប្រទេសចំនួន ១៥ ។

ASK គឺជាក្រុមហ៊ុនដែលជ្រើសរើសបុគ្គលសម្រាប់ការបណ្តុះ បណ្តាលផ្នែកបច្ចេកវិទ្យាកសិកម្មផ្ទះកញ្ចក់ទំនើបនៅក្នុងប្រទេសអុីស្រាអែល។ក្រុមហ៊ុនកំពុងដំណើរការដោយសហការជាមួយក្រសួងការបរទេសអ៊ីស្រាអែល និងក្រសួងកសិកម្មអ៊ីស្រាអែល តាម រយៈមជ្ឈមណ្ឌលសម្រាប់កសិកម្ម និងសហប្រតិបត្តិការអន្តរជាតិ ដែលជាផ្នែកមួយនៃកម្មវិធីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ គម្រោងនេះគឺមានសារៈសំខាន់ក្នុងការជួយសិស្សក្នុងការបន្តការ សិក្សារបស់ពួកគេនៅក្នុងបច្ចេកវិទ្យាកសិកម្មផ្ទះកញ្ចក់សហសម័យនៅក្នុងប្រទេសអ៊ីស្រាអែល។

PLMPVC គឺជាកម្មវិធី Fintech របស់ប្រទេសសិង្ហបុរីដែល តភ្ជាប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិការិយាល័យគ្រួសារ និង អ្នកបង្កើតបច្ចេក វិទ្យា ឈានមុខគេចូលទៅក្នុងសេដ្ឋកិច្ចដែល កំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ដោយវិនិយោគចូលទៅក្នុងសហគ្រាសធុនតូច និងមធ្យមដែលមានកំណើនខ្ពស់ជាពិសេសនៅក្នុងវិស័យកសិកម្ម 4.0 គម្រោងច្នៃប្រឌិតបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍ Fintech Hub ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិរបស់អង្គការសហប្រជាជាតិ៕Ph