ដោយ:សុផល/ភ្នំពេញ:ដើម្បីចូលរួមអបអរសាទរ ដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុង​ការសិក្សា​ក្រោម​ទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន​មីជាតិ បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ ចាំបាច់មួយចំនួនធំជូនដល់សិស្សានុ សិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២២ ជាមួយគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមការចូលរួមដោយ លោកសរ សុពុត្រា អភិបាលរង នៃគណៈអភិបាល​ខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រុម ហ៊ុនមីជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុន​មីជាតិ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ ១៥០នាក់។ សម្ភារដែលបាននាំជូនសាលា ​សិស្ស​នុសិស្ស​ លោកគ្រូ អ្នកគ្រូនិងអាជ្ញាធរមូលដ្ឋាន រួមមាន ថ្នាំពេទ្យ ម៉ាស អាកុល កាតាបស្ពាយ សៀវភៅ ខ្មៅដៃ សៀវភៅគំនូរ ដបទឹក សាប៊ូលាងដៃ ដបអាល់កុល ទឹកពិសាវីតាល់ និងមីជាតិ ជាច្រើនកេស។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុម ហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បាន​មាន​ប្រសាសន៍​ថា ការនាំយក​សម្ភារសិក្សា ក៏ដូចជាសម្ភារប្រើប្រាស់មកជូននាពេលនេះ គឺជាស្ថិត នៅក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជា​គំនិតផ្តួចផ្តើមថ្មីមួយ នៃបេស​ក​កម្ម​របស់​​ក្រុមហ៊ុន​មីជាតិ ​ដែល​តែងតែអនុវត្ត​ជាប្រចាំ​ដើម្បី​ផ្តល់​កិច្ច​​គាំពារទៅដល់​សង្គម។ គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” មានគុណតម្លៃក្នុងការចូលរួមគាំទ្រដល់​វិស័យ​អប់រំ ដោយស្របជាមួយគោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាពរបស់អង្គការសហ ប្រជាជាតិ ក្នុងគោលដៅទី៤ “ការអប់រំប្រកបដោយគុណភាព” តាម រយៈការផ្តល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្ស ដែលជួបការលំបាក និងជួយពួកគេកាត់បន្ថយការចំណាយលើការសិក្សាផងដែរ។

លោកបានបន្ថែមថា:គោលបំណងសំខាន់មួយទៀត គឺការចូលរួមដោយផ្ទាល់ ឬ ប្រយោល ក្នងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាដោយសារបញ្ហាហិរញ្ញវត្ថុ និងបរិយាកាសនានាពិសេសនៅតាមតំបន់ជនបទ។”

លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការនាំយកនូវ អំណោយទាំងនេះ មកជូនដល់លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្ស ក្នុងឱកាសវិលត្រលប់ចូលភូមិសិក្សាវិញ បន្ទាប់ពីឆ្លង កាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សាកន្លងមកនេះ។ លោកបានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទៈ​ដ៏វិសេស​វិសាលដែល​​​ក្រុមហ៊ុនឯកជនចូលរួមគាំទ្រដោយផ្ទាល់ តាម រយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗដើម្បីចូលរួមជាមួយរាជរដ្ឋាភិបា លស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនិងគោល នយោបាយ​ជាតិ ស្ដី​ពីការ​អប់រំ។

គួរបញ្ចាក់ផងដែរថា គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” អាចកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយ ជនជាតិខ្មែរ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្ត​ចូល​រួម​ចំណែក​​ក្នុង​សកម្ម​ភាព​សង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕Ph