ពិធីករ ​ទ​ទក​ ប្រតិកម្ម​រឿង​ខ្លោងទ្វារ និង​របង​វត្ត​ស្វាយ​ពពែ​ដែលមាន​អាយុកាល​ចាស់​នឹង​ត្រូវគេ​វាយចោល​

1572
ចែករម្លែក

(​ភ្នំពេញ​)៖ គ្រាន់តែ​បានឮ ដំណឹង​នៃ​ការ​វាយ​កម្ទេចចោល​ខ្លោង ទ្វារ និង​របង​វត្ត​ស្វាយ​ពពែ ដែលមាន អាយុ​វ័យ​ចំណាស់​ជិត​១០០​ឆ្នាំទៅ ហើយ​នោះ ពិធីករ​និង​ជា​អ្នកព័ត៌មាន​នៃ​ស្ថានីយទូរទស្សន៍​ជាតិ កម្ពុជា (​ទ​ទក​) លោក សុខ សំណាង បាន​ប្រតិកម្ម ចំពោះ​ការមិន​អភិរក្ស​របង​បុរាណ ហើយ​បែរ​ចង់​បានតែ​របង​ថ្មី​។
​ ​
​ជា​ពិធីករ​កម្មវិធី​កម្សាន្ត “​កុន​ខ្ញុំ​” របស់ ទ​ទក លោក សុខ សំណាង បាន ប្រតិកម្ម ដោយ​សរសេរ លើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ បានឱ្យដឹងថា “​ស្តាយ​ខ្លោងទ្វារ និង​របង វត្ត​ស្វាយ​ពពែ​ដែល​គេ​វាយចោល ។ ព្រោះ​ខ្លោងទ្វារ​ចាស់ និង​របង​នេះ មាន​អាយុកាល​ប្រមាណ ជាង​៨៧​ឆ្នាំ ហើយ​ត្រូវបាន​កសាងឡើង ក្នុង ពុទ្ធសករាជ ២៤៧៥​។ ស្តាយ​ណាស់​ខ្លោងទ្វារ និង​របង​ដ៏​ចំណាស់​នេះ នឹង​បាត់​រូបរាង​ជំនួស​ដោយ​របង​និង ខ្លោងទ្វារ​ថ្មី​វិញ​។​”
​ ​
​បន្ទាប់ពី លោក សុខ សំណាង ប្រតិកម្ម​និង​សោកស្តាយ​នោះ មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន នាំគ្នា ចុះផ្សាយ ហើយ​មហាជន​ជាច្រើន​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​នាំគ្នា​បញ្ចោ​ញ មតិ​មិន​ពេញចិត្ត​ការមិន​អភិរក្ស ដោយ ចង់បាន​របង​ថ្មី​។​
​ ​
​ជាមួយគ្នា​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ត្រៀម​ធ្វើ សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ “​ព្រះវិហារ​បុរាណ​” នៃ​ការ​ប្រឈម​នឹង ហានិភ័យ និង​ការអភិរក្ស ដែល​សហការ​ជាមួយ​ក្រសួង ធម្មការ និង សាសនា នា​ថ្ងៃទី​៧ ដល់ ៨ ខែមិថុនា ឆ្នាំ​២០១៨ នាពេល​ខាងមុខនេះ​ផងដែរ ខណៈ​កំណើន​នៃ​វិហារ​បុរាណ​ជាច្រើន បន្ត​វាយចោល​សាងសង់​ថ្មី មិនចេះ អភិរក្ស​មរតក​ដូនតា​ខ្មែរ ដែលជា​របស់ កម្រ​នឹងមាន ៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម