រាជធានីភ្នំពេញ ថ្ងៃ ច័ន្ទ ទី១០ ខែមករា ឆ្នាំ២០២២: Digital Divide Data គឺជាសហគ្រាសសង្គមនាំមុខ ដែលបង្កើតមាតិកាឌីជីថល ផ្ដល់ទិន្នន័យ និងសេវាកម្មស្រាវជ្រាវទូទាំងពិភពលោក។ ដោយឡែកក្រុមហ៊ុន The Idea Consultancy បានដឹកនាំយុវជនស្ម័គ្រចិត្តកម្ពុជាជាង ២៥០០ នាក់ រួចមកហើយនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថាVolunteer Nation។ Digital Divide Data បានប្រកាសកិច្ចព្រមព្រៀងក្នុងការឧបត្ថម្ភដល់ Volunteer Nation រយៈពេល ១ឆ្នាំពេញ ក្នុងគោលបំណងផ្តល់ការហ្វឹកហាត់ ណែនាំ និងអភិវឌ្ឍយុវជនកម្ពុជាដែលមានទឹកចិត្តស្រលាញ់សង្គម ដើម្បីជំរុញដល់ការផ្លាស់ប្ដូរឥរិយាបថនៃការគ្រប់គ្រងសម្រាម ការអប់រំ និងការងារសង្គមផ្សេងៗទៀត។

លោក Galeno Chua ដែលជាស្ថាបនិករបស់ Volunteer Nation បានលើកឡើងថា “ការងារស្ម័គ្រចិត្តបង្ហាញពីអាកប្បកិរិយាសកម្ម និងបុគ្គលិកលក្ខណៈជាក្រុម ដែលនិយោជកភាគច្រើនកំពុងស្វែងរក”។ គាត់ក៏បានបន្តទៀតថា “ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងនាំទៅរកការកសាងបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អភិវឌ្ឍយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្សរបស់សង្គម  ខណៈដែលនឹងជួយឱ្យក្រុមហ៊ុនកំណត់អត្តសញ្ញាណបេក្ខជនដែលមានសមត្ថភាព អាចបំពេញការងារបាន”។

Digital Divide Data ដែលត្រូវបានគេស្គាល់ថា DDD ទើបតែបានដាក់ដំណើរការកម្មវិធី Career Connect Program ជាកម្មវិធីសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ បង្រួមជំនាញ និងបទពិសោធន៍ដល់ប់បុគ្គលិកកម្រិតមូលដ្ឋាន ដូចជា និស្សិតដែលទើបបញ្ចប់សាកលវិទ្យាល័យ និងតាមស្ថាប័នផ្សេងៗជាដើម។  

កម្មវិធីនេះនឹងរៀបចំយុវជនកម្ពុជាតាមរយៈការបណ្តុះបណ្តាលផ្នែកឌីជីថល ជំនាញបច្ចេកទេស ជំនាញទន់ ការប្រឹក្សាការងារ និងការសម្របសម្រួលក្នុងការរកការងារជាដើម។ កម្មវិធីនេះនឹងដាក់ដំណើរការ ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ជាច្រើនកន្លែង ហើយសិស្ស និស្សិតទាំងអស់អាចចាប់ផ្តើមចុះឈ្មោះសិក្សាក្នុងតម្លៃ ៥០ ដុល្លារអាមេរិកក្នុង ១ ឆមាស។ កម្មវិធីនេះនឹងបើកទទួលសិស្ស និស្សិតយ៉ាងហោចណាស់ ២០០នាក់ ត្រឹមឆ្នាំ២០២២។

ភាពជាដៃគូរវាង Volunteer Nation និង DDD បានចាប់ផ្តើមឡើងកាលពីដើមខែធ្នូកន្លងទៅនេះ។ តាមរយៈកិច្ចសហការនេះដែរ កម្មវិធីសហគមន៍ចំនួន ២ត្រូវបានបង្តើតឡើង ជាមួយគ្នានោះផងដែររបាយការណ៍ចំនួន ២ច្បាប់ត្រូវបានផលិតឡើងតាមរយៈភាពជាដៃគូនេះផងដែរ។ របាយការណ៏មួួយធ្វើឡើងពីការផ្លាស់ប្តូរបរិស្ថាន និងរបាយកាណ៏មួយទៀតស្តីពីការអនុវឌ្ឍភាពចេះយល់ចិត្តបុគ្គលនៅក្នុងកន្លែងការងារ។

Volunteer Nation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីពេលបង្កើតមក ក្រុមយុវជនស្ម័ក្រចិត្តបានចងក្រងគោលការណ៍ណែនាំផ្សេងៗមានច្រើនជាង ១៥ច្បាប់  ពួកគាត់ក៏បាន ធ្វើសិក្ខាសិលាផ្តោតលើការបង្កើនជំនាញវិជ្ជាជីវៈបានចំនួន ១០០វគ្គ ដល់ក្រុមអ្នកស្ម័គ្រចិត្តរហូតដល់ជាង ១០០០ នាក់ ព្រមទាំងបានចូលរួមក្នុងកម្មវិធីសហគមន៍មានច្រើនជាង ៥០កម្មវិធី តាំងពីពេលបង្កើតមក។

ប្រសិនបើអ្នកចាប់អារម្មណ៍លើកម្មវិធី DDD Career Connect Programme សូមទាក់ទងមកកាន់៖

https://web.facebook.com/DDDPNH និងទាក់ទងទៅកាន់លោក ហុក សុខហៀក អ្នកគ្រប់គ្រង នៃDDD Career Connect តាមរយៈលេខទូរសព្ទ ០១៧ ៨៣៥ ២៧២ ឬក៏អ៊ីម៉ែលទៅកាន់៖  heak.hok@digitaldividedata.com | កញ្ញា លន់ ចាន់សុធីតា អ្នកសម្របសម្រួល នៃDDD-Ed តាមរយៈលេខ ០៨៧ ៧៧០ ៩៩២ ឬក៏អ៊ីម៉ែលទៅកាន់៖ careerconnect@digitaldividedata.com

ប្រសិនបើអ្នកចាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្ត សូមទាក់ទងទៅកាន់ https://www.facebook.com/VolunteerNationKH  ហើយទាក់ទងទៅកាន់លោក សួន បូឌីសត្ត អ្នកសម្របសម្រួលនៃ Volunteer Nation +៨៥៥ ៩៦ ២១៧ ៦៧៤៣ ឬតាមរយៈអ៊ីម៉ែល  vncommittee@theideaconsultants.com