សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ង្វៀន ភូ​ជុង ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៥

1545
ចែករម្លែក

.​វៀតណាម​ផ្តល់ជំនួយ​២៥​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋសភា​កម្ពុជា​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​បក្ស​កុ​ម្មុ​​នី​ស្ត​វៀតណាម បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន​៥ រវាង​កម្ពុជា​វៀតណាម​។​

​បើតាម​ប្រភពព័ត៌មាន​ ​កិច្ចព្រមព្រៀង ត្រូវបាន​ចុះហត្ថលេខា​រួមមាន​៖

៖ សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការពង្រឹង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​វៀតណាម ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រីការបរទេស​វៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ និង រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​។​

៖ ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​រួម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម​ដែល​​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ លោក ង្វៀន ជី​យ៉ុង និង រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​កម្ពុជា​លោក​ទេស​រដ្ឋ​​មន្ត្រី ឆាយ ថន​។​

៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​គម្រោង​រោងចក្រ​អគ្គិសនី ការតភ្ជាប់​បណ្តាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក ត្រាន់ តួន​អា​ញ់ និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ។​

៖ សកម្មភាព​សង្គ្រោះ​គ្រោះមហន្តរាយ​អចិ​ន្រៃ្ត​យ៍​នៅតាម​តំបន់​ព្រំដែន​គោក ដែល​ចុះហត្ថលេខា​ដោយ​អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង្វៀន ជី​វិញ និង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក នាង ផាត​។​

​​៥៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ( NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុ​ជា ជាមួយ​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា ភី​ធី​អ៊ី អ៊ិ​ល​ធី​ឌី ( VIETTEL Cambodia PTE.,LTD) ដែល​ចុះហត្ថលេខា​ដោយ អគ្គនាយក​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា លោក ង្វៀន ថា​ញ់​ញឿ​ង និង​ប្រធាន​វិទ្យាស្ថាន​ប្រៃសណីយ៍​លោក សេង សុភាព​។​

​មុននេះ​ពេល​រសៀល​ ​លោក​អគ្គ​លរ​ខា​ង្វៀន ភូ​ជុង បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ផងដែរ​។​ក្នុងឱកាស​នេះដែរ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក​ដល់​​រដ្ឋសភា​កម្ពុជា​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​កម្ពស់​ជាង​១០​ជាន់​នៅក្នុង​បរិវេណ​វិមាន​រដ្ឋសភា​។​

​អនុស្សរណៈ​យោគយល់​ស្តីពី​ការ​ផ្តល់ជំនួយ​នេះ បាន​ត្រូវធ្វើឡើង​នៅ​វិមាន​រដ្ឋសភា​កម្ពុជា ដោយ​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា​កម្ពុជា និង​លោក អូន ជូ​លីវ អនុប្រធានរដ្ឋសភា​វៀតណាម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព​ញាច​ក្រី​ ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​និង​លោក ង្វៀន ភូ​ជុង​៕​ដោយ​៖​សុផល​-​វាសនា​

អនុស្សរណៈ​យោគយល់​ស្តីពី​ការ​ផ្តល់ជំនួយ​នេះ បាន​ត្រូវធ្វើឡើង​នៅ​វិមាន​រដ្ឋសភា​កម្ពុជា ដោយ​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត ងួន ញ៉ិល និង​លោក អូន ជូ​លីវ អនុប្រធានរដ្ឋសភា​វៀតណាម(សុផល)

ទីតាំងផ្សាយពាណិជ្ជកម្ម