​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (RBTH) ៖ ការ​បើកបរ​រថយន្ត​នៅ​តំបន់​យ៉ាគូ​ចៀ​, តា​យ​មៀរ ឬ ឈូ​កូត​កា មិន​ងាយស្រួល​នោះ​ទេ​ប៉ុន្តែ​អ្នកស្រុក​ពោរពេញ​ដោយ​ភាពប៉ិនប្រសព្វ​នៅក្នុង​តំបន់​ទាំងនេះ​នៅ​តែ​​អាច​សម្រប​រថយន្តរ​បស់​ពួកគេ​ទៅ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​បំផុត​បាន​។​

​ដូច្នេះ​តើ​ពួក​គេ​ប្រើ​យានយន្ត​ប្រភេទ​អ្វី​ខ្លះ​ទើប​អាច​ទ្រាំទ្រ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​បាន​?

១. រថយន្ត​ស៊េរី​ចាស់​របស់​ជប៉ុន​សម្រាប់​តំបន់​ស៊ីបេ​រីនិង​ចុង​បូព៌ា​

​ពេល​អ្នក​ធ្វើ​ដំណើ​កាន់តែ​ជ្រៅ​ទៅកាន់​ភាគ​ខាងកើត​រុស្ស៊ី អ្នកនឹង​ឃើញ​រថយន្ត​ជប៉ុន​កាន់តែច្រើន​នៅលើ​ដងផ្លូវ ហើយ​ភាគច្រើន​ជា​រថយន្ត​ជជុះ​។​

​វេបសាយ Drom បានបង្ហាញ​រថយន្ត​ជជុះ​លក់ដាច់​បំផុត​នៅ​តំបន់​ត្រជាក់​បំផុត​របស់​រុស្ស៊ី គឺ​រថយន្ត Toyota Vitz, Toyota Corolla Fielder, Toyota Allion, Toyota Premio និង Toyota Ipsum​។ រថយន្ត​ផ្សេងទៀត​គឺ Ladas Vesta (​ផលិត​នៅ​រុស្ស៊ី​), KIA Rio, Hyundai Solaris និង Nissan X-trail SUV​។

២. ចុះ​នៅ​តំបន់​ភាគ​ខាងជើង ប្រជាជន​រុស្ស៊ី​ចូលចិត្ត​រថយន្ត​អ្វី​?

​រថយន្ត​រុស្ស៊ី​ពេញនិយម​បំផុត​នៅ​តំបន់​ភាគ​ខាងជើង​គឺ​រថយន្ត SUV ម៉ាក UAZ និង​រថយន្ត Bukhanka ដែល​ផលិត​តាំងពី​សម័យ​សូ​វៀត​។ រថយន្ត​ទាំង​នេះ​គឺ​ប្រើប្រាស់​ដោយ​មន្ទីរពេទ្យ ប៉ូលិស ការធ្វើ​ទេសចរណ៍​ឆ្លង​ក្រុង ការ​ដឹកទំនិញ និង​វិស័យ​ឯកជន​និង​សាជីវកម្ម​។

​សម្រាប់​ការធ្វើដំណើរ​បែប Off-road រថយន្ត​ពេញនិយម​គឺ KIA Rio និង​រថយន្ត GAZ Sobol​។

​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​គ្រោះថ្នាក់​ជ្រើសរើស​រថយន្ត​ប្រភេទ UAZ Patriot និង UAZ Hunter៕