​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ និយតករ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា ការ​វ៉ាក់សាំង​កូវី​ដ​១៩​ដូស​ជំរុ​ញញឹកញាប់​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ហើយ​ប្រហែល​មិន​អាច​បន្ត​ធ្វើ​​ដូច្នេះ​បាន​ទេ​។​

​យោងតាម​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA)​បានឱ្យដឹងថា ការចាក់ដូស​ជំរុ​ញរាល់​៤ ខែម្តង អាច​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ និង​ធ្វើឱ្យ​មនុស្ស​ខ្សោយ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា ផ្ទុយទៅវិញ ប្រទេស​នានា​គួរតែ​ទុក​ពេលវេលា​បន្ថែមទៀតរ​វាង​កម្មវិធី​ចាក់ដូស​ជំរុញ និង​ភ្ជាប់​វា​ទៅ​នឹង​ការចាប់ផ្តើម​នៃ​រដូវ​ត្រជាក់​នៅ​អឌ្ឍគោល​នី​មួយៗ​ដោយ​ធ្វើ​តាម​ផែន​​ការ​ដែល​បាន​កំណត់​ដោយ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​។​

​ការណែនាំ​នេះ​បាន​កើតឡើង​ខណៈ​ប្រទេស​មួយចំនួន​ពិចារណា​ពី​លទ្ធភាព​ផ្តល់ដូស​ជំរុញ​ទី​ពីរដ​ល់​មនុស្ស​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ផ្តល់​ការការពារ​បន្ថែមទៀត​ប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង​។​

​កាលពីដើម​ខែ​នេះ អ៊ី​ស្រា​អ៊ែល​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ចាប់ផ្តើម​ចាក់ដូស​ជំរុញ​ទីពីរ ឬ​ដូសទី​បួនដល់​អ្នកដែ​លមាន​អាយុ​លើសពី ៦០ ឆ្នាំ​។​

​ចក្រភព​អង់គ្លេស​បាន​និយាយថា ដូស​ជំរុញ​ទី​មួយ​កំពុងផ្តល់​កម្រិត​ការពារ​ដ៏​ល្អ ហើយ​មិនចាំបាច់​ត្រូវការ​ចាក់ដូស​ជំរុញ​ទីពីរ​នៅពេល​នេះ​ទេ ប៉ុន្តែ​នឹង​ពិនិត្យមើល​ទិន្នន័យ​នៅពេល​មាន​ការវិវត្តន៍​៕

​ចក្រភព​អង់គ្លេស​និយាយថា ដូស​ជំរុញ​ទីមួយ​ផ្តល់​កម្រិត​ការពារ​បាន​ល្អ​ហើយ