ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សារព័ត៌មាន The National ដែល​មាន​មូលដ្ឋាន​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មករា​ថា វ៉ាក់សាំង​កូវី​ដ​១៩​ចិន​របស់​ក្រុមហ៊ុន Sinopharm និង Sinovac​អាចការពារ​ប្រឆាំងនឹង “​ការ​ចូល​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​”​ដែល​បង្កឡើង​ដោយ​មេរោគ​​អូ​មី​ក្រុង​។​

​លោក អាប់​ឌី ម៉ា​ហា​ម៉ាត់ ជា​អ្នកគ្រប់គ្រង​ឧបទ្ទវហេតុ​របស់​អង្គការ WHO សម្រាប់​ជំងឺ​រាតត្បាត បាន​និយាយថា “​ភស្តុតាង​កាន់តែ​ច្រើនឡើង​បានបង្ហាញ​ថា មេរោគ​អូ​មី​ក្រុង​ប៉ះពាល់​ផ្លូវដង្ហើម​ខាងលើ ដែល​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​មេរោគ​បំប្លែង​មុនៗ​”​។​

​របាយការណ៍​របស់ The National បាន​និយាយថា ថ្មីៗ​នេះ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​អនុម័ត​លើ​ការប្រើប្រាស់​ជាបន្ទាន់​នៃ​វ៉ាក់សាំង​ប្រូតេអ៊ីន​រួមបញ្ចូល​គ្នា​ឡើង​វិញ​ដែល​ផលិត​ដោយ Sinopharm ដែល​នឹង​ត្រូវ​ប្រើ​ជា​ដូស​ជំរុញ​នៅក្នុង​ប្រទេស​។​

​យោង​តាម​ក្រសួង​សុខាភិបាល​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត វ៉ាក់សាំង​ថ្មី​របស់​ចិន​បាន​បង្ហាញ​ពី​សមត្ថភាព​ភាពស៊ាំ​ប្រសើរ​ឡើង​ប្រឆាំង​នឹង​មេរោគ​ថ្មី​នេះ​”​ជាមួយនឹង​អត្រា​សុវត្ថិភាព​ខ្ពស់​ដែល​អនុញ្ញាត​​ឱ្យមាន​ផលិតកម្ម​រហ័ស​និង​ងាយស្រួល​រក្សាទុក​និង​ចែកចាយ​”៕

​វ៉ាក់សាំង Sinopharm និង Sinovac នៅតែ​អាច​ការពារ​មិន​ឱ្យ​ឈឺធ្ងន់ធ្ងរ​ពី​ការឆ្លង​អូ​មី​ក្រុង​