​ឆ្នាំនេះ​មាន​ខ្យង​រាតត្បាត​ស្រូវ​សន្ទូង​សំណាប​កសិករ​ខេត្តស្ទឹងត្រែង​

2071
ចែករម្លែក

(​ស្ទឹងត្រែង​)៖​កសិករ​មួយចំនួន​នៅ​ខេត្តស្ទឹងត្រែង​បាន​ត្អូ​ង​ត្អែ​រថា​ឆ្នាំ​២០១៧​នេះ​មាន​សត្វ​ខ្យង​ដើរ​រាតត្បាត​ស៊ី​សន្ទូង​សំណាប​ពលរដ្ឋ​អស់​ជាច្រើន​។​ក្រោយពី​កើតឡើង​រឿងនេះ​កសិករ​កំពុង​ព្រួយបារម្ភ​បើសិនជា​គ្មាន​មធ្យោបាយ​ទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ​។​ ​

កសិករ​ម្នាក់​ឈ្មោះ​ជា​ភឿន​រស់នៅ​ភូមិ​កោះ​ខន​ឌិន​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​បាន​រៀបរាប់ថា​គាត់​បានឃើញ​ខ្យង​ស៊ី​ស្រូវ​សន្ទូង​សំណាប់​នៅក្នុង​ស្រែ​ក្បែរ​ប្រឡាយ​អូរ​និង​បន្ត​រាតត្បាត​ក្នុង​ស្រែ​ជា​បន្តបន្ទាប់​។​ខ្យង​ដែល​គាត់​ឃើញ​នោះបាន​បង្ក​ជា​សំបុក​ភ្ញាស់​កើតកូន​ជាច្រើន​ដើរ​ស៊ី​ស្រូវ​សន្ទូង​សំណាប​តាម​ស្រែ​និ​មួយៗ​គួរឱ្យ​បារម្ភ​ខ្លាំងណាស់​។​ឃើញ​ដូច​នោះ​កសិករ​ខាងលើនេះ​បាន​ព្យាយាម​ចុះ​ចាប់​យកទៅ​បោះចោល​។​ ​ប៉ុន្តែ​វិធី​ចាប់​បោះចោល​នេះ​វា​មិន​ឈ្នះ​ដោយសារតែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឃើញ​ខ្យង​កើតឡើង​កាន់តែ​ច្រើនឡើង​។

​លោក​ជា​ភឿន​បាន​អះអាង​ទៀតថា​រាល់​ឆ្នាំ​សត្វ​ខ្យង​កើតមាន​ដែរ​ប៉ុន្តែ​មិន​ច្រើន​ដូច​ឆ្នាំនេះ​ទេ​។​ឆ្នាំនេះ​គាត់​ឃើញ​ខ្យង​បង្កើតជា​សំបុក​ពណ៌​ក្រហម​នៅតាម​គុ​ម្ភ​ស្រូវ​ក្នុង​ស្រែ​។​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​សូម​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ចុះទៅ​ជួយ​អន្តរាគមន៍​រក​វិធី​កម្ចាត់​ខ្យង​ដែល​មក​បំផ្លាញ​ស្រូវ​នោះ​ផង​។​ កសិករ​ម្នាក់ទៀត​នៅ​ភូមិ​ហាង​ខូ​សួន​ក្នុង​សង្កាត់​សាមគ្គី​ក៏បាន​លើកឡើង​ផងដែរ​ថា​ខ្យង​ពិតជា​ស៊ី​សន្ទូង​សំណាប របស់គាត់​មែន នៅតាម​ស្រែ​ដែលមាន​ទឹក​។​តែ​ករណីនេះ មិន​កើតមាន​ច្រើន ដូច​ការបំផ្លាញ របស់​សត្វ​ដង្កូវ​ហ្វូង​កាលពី​ឆ្នាំទៅ​នោះឡើយ​។​ ​ ​

លោក​លៀង​សេង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ថា​បន្ទាប់ពី​ទទួលបាន​ដំណឹង​លោក​បាន​ចាត់​មន្ត្រី​ឱ្យ​ចុះទៅ​កាន់​តំបន់​លេចឮ​មាន​ខ្យង​បំផ្លាញ​ផល​ស្រូវ​របស់​កសិករ​នោះ​ហើយ​។​រហូតមក​ទល់នឹង​ថ្ងៃ​ដដែល​នេះ​លោក​ទទួលបាន​ថា​ខ្យង​បាន​បំផ្លាញ​ស្រូវ​កសិករ​នៅក្នុង​ស្រុក​ចំនួន​២​និង​ក្រុង​១​គឺ​ស្រុក​សៀម​បូក ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ក្រុង​ស្ទឹងត្រែង​។

​ដោយឡែក​ស្រុក​សៀម​ប៉ាង​មិនទាន់​ទទួលបាន​របាយការណ៍​ពី​រឿងនេះ​នៅឡើយ​ទេ​។​ ​លោក លៀង សេង​បាន​បញ្ជាក់ទៀតថា​វិធី​កម្ចាត់​សត្វ​ខ្យង​គឺ​ដើរ​ប្រមូល​ចាប់​តែម្តង​។​តែ​រឿងនេះ​កើតមាន​តិចតួច​តែប៉ុណ្ណោះ​។ កសិករ អាច​ដើរ​ប្រមូល​ចាប់​ដោយ​ខ្លួនឯងបាន​។​ករណី​ខ្យង​នេះ​មិនបាន​បំផ្លាញ​ស្រូវ​កសិករ​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​៕S/​ដោយ​៖​សុខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម