​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ទីភ្នាក់ងារ​ប្រឹក្សា​ផ្នែក​ឱសថ​របស់​វៀតណាម​បាន​ព្រមាន​ថា ថ្នាំ​ព្យាបាល​កូវី​ដ Molnupiravir អាច​ប៉ះពាល់​ដល់​ទារក​មិនទាន់​កើត មេ​ជីវិត​ឈ្មោល និង​ការលូតលាស់​ឆ្អឹង​។​

​ក្រុមប្រឹក្សា​យោបល់​នៃ​ក្រសួង​សុខាភិបាល​សម្រាប់​ការចុះបញ្ជី​ចរាចរ​ឱសថ​និង​គ្រឿងផ្សំ​ឱសថ បាន​និយាយ​កាលពី​ថ្ងៃទី​៨ ខែ​មករា​ថា ថ្នាំ​នេះ​មិន​ត្រូវ​ប្រើ​លើសពី​៥​ថ្ងៃ​ជាប់​គ្នា​នោះឡើយ ហើយ​គួរ​ផ្តល់​ឱ្យ​ចំពោះតែ​អ្នក​ដែល​មាន​រោគសញ្ញា​តិចជាង​៥​ថ្ងៃ​ប៉ុណ្ណោះ​។

​ក្រុមប្រឹក្សា​នេះ​បាន​ព្រមាន​បន្ថែមថា​មិន​គួរប្រើ​វា​ជា​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​នោះទេ​។​

​ថ្នាំ Molnupiravir មិន​ត្រូវ​ប្រើ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ទេ ហើយ​ស្ត្រី​ដែល​ចង់​មានកូន​គួរតែ​ប្រើ​ថ្នាំ​ពន្យារកំណើត​នៅពេល​លេបថ្នាំ​នេះ និង​រយៈពេល ៤ ថ្ងៃ​បន្ទាប់ពី​លេប​ដូស​ចុងក្រោយ ហើយ​អ្នក​ដែល​មាន​កូន​មិន​គួរ​បំបៅកូន​ដោយ​ទឹកដោះ​ពួកគេ​ក្នុងអំឡុងពេល​នោះទេ​។​

​មានឱកាស​ទាប​ដែល​ថា​ថ្នាំ​នេះ​អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល ហើយ​បុរស​គួរតែ​ប្រើ​វិធី​ពន្យារកំណើត​នៅពេល​លេប​វា​និង​ក្រោយ​រយៈពេល​៣​ខែ​។​

​ក្មេង​អាយុ​ក្រោម ១៨ ឆ្នាំ​មិន​គួរ​លេបថ្នាំ​នេះ​ទេ​។​

​ក្រសួង​បាន​និយាយថា ថ្នាំ Molnupiravir គួរ​ប្រើតែ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ​៕

ថ្នាំ Molnupiravir​ជាង ៤០​ម៉ឺន​ដូស​ត្រូវ​បាន​ចែកចាយ​ទូទាំង​វៀតណាម​