ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រសាប់​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​មាន​ស្នាប់ គឺ​វាច​រាយ​អ្វីៗ​ឲ្យ​មាន​ស្នើរ​មាន​ស្រទាប់​
​មេមាន់​ត្រសាប់​សំបុក ។​

​ទ្រនាប់​

​នាមសព្ទ​

​ដែក​បួន​ជ្រុង​សម្រាប់​រង​ញញួរ ឬអ្វីៗ​សម្រាប់​ទ្រាប់​សម្រាប់​រង​, ប្រដាប់​សម្រាប់​ទ្រាប់​
​ដាក់​លើ​ទ្រនាប់​, ថែម​ទ្រនាប់​មួយ​ជាន់​ទៀត ។​

​គុណសព្ទ​

​ទាប​សម មិន​ទាប​ហួស​
​រាង​ទាប​ទ្រនាប់ ។​

ទ្រនាប់ជើង​

​នាមសព្ទ​

​ប្រដាប់​ក្រៅពី​ស្បែក សម្រាប់​ពាក់​ដូច​ស្បែកជើង​
​ទ្រនាប់ជើង​ឈើ​; មាន​ពុទ្ធ​ប្ប​ញ្ញ​តិ្ត​ហាម​មិន​ឲ្យ​បព្វជិត​ពុទ្ធសាសនិក ពាក់​ទ្រនាប់ជើង​ឈើ ( ព​. វិ​. ពុ​. )​។ បាលី​ថា បាទុក ឬ បាទុកា ( ម​. ព​. នេះ​ទៀតផង ) ។​

ធរមានប្បញ្ញត្តិ​

(​ធៈ​រៈ​មា​ន័​ប​-​ប័​ញ​-​ញ៉ា​ត់​)

​នាមសព្ទ​

(​បា​. ធរមាន + បញ្ញត្តិ ) បញ្ញត្តិ​ដែល​កំពុង​មាននៅ​, ច្បាប់​ដែល​គេ​កំពុង​ប្រតិបត្តិ​តាម​, បទបញ្ញត្តិ​ដែល​រាជការ​ដាក់​ឲ្យ ប្រតិបត្តិ​តាម​ពុំទាន់​លើកលែង​ចោល​
​គប្បី​ប្រតិបត្តិ​តាម​ធរមានប្បញ្ញត្តិ ។​

នរាធិប​

(—​ធិ​ប​)

​នាមសព្ទ​

(​បា​. នរាធិប នរាធិប​តិ ) អ្នក​ដែល​ជាធំ​, ជា​ម្ចាស់​លើ​អស់​ជន ( ក្សត្រ​ទ្រង់​រាជ្យ ) ។​