ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បរិញ្ញាបត្រ​

(​ប៉ៈ​រ៉ិ​ញ​-​ញ៉ា​-​បាត់​)

​នាមសព្ទ​

( បា​. បរិ​ញ្ញា + សំ​. ប​ត្រ ) ឈ្មោះ​សញ្ញាបត្រ​ជាន់ខ្ពស់ នៅក្រោម​ថ្នាក់បណ្ឌិត​មួយ​ថ្នាក់​
​ប្រឡង​ជាប់​បរិញ្ញាបត្រ ។ ( បារ​. Licence ) ។​

​បរិវារសម្ប័ទ​

(​ប​រ៉ិ​វា​រ៉ៈ​សំបា​ត់​)

​នាមសព្ទ​

( សំ​. បរិវារ​សំ​ប​ទ៑​; បា​. –​សម្បទា ) ការប្រកប​ព្រម​ឬ​បរិបូ​ណ៍​ដោយ​បរិវារ​
​មាន​ភោគសម្ប័ទ​និង​បរិវារសម្ប័ទ ។​

​ប្រគាប​

​នាមសព្ទ​

​ចម្ពាម​ត្រង់​គល់​មែក​
​ប្រគាបឈើ ។​

ប្រកាប់​

​កិរិយាសព្ទ​

​កាប់​គ្នា​ទៅវិញទៅមក ។ ប្រកាប់ប្រចាក់ កាប់​ចាក់​គ្នា​ទៅវិញទៅមក ។ រកស៊ី​ប៉ុន​គេ​ប្រកាប់ រកស៊ី​ដោយ​ខំប្រឹង​ពេញកម្លាំង​រាល់ខ្លួន ហាក់ដូចជា​គេ​ប្រកាប់​គ្នា​ដណ្ដើម​យកឈ្នះ​រៀងខ្លួន ។​

​ប្រចាប់​

​កិរិយាសព្ទ​

​ចាប់​តយុទ្ធ​គ្នា​ទៅវិញទៅមក​ដោយ​ដៃទទេ​
​គូររូប​ស្វា​ប្រចាប់​គ្នា ។​
​ចាប់​ប្រកាន់​ហេតុ​, ប្រកាន់​ដំណើរ​
​ពុំគួរ​ប្រចាប់​មនុស្ស​ហ្នឹង​ទេ ព្រោះ​គ្នា​ជា​អ្នក​ស្លូតត្រង់​សោះ ។​