ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ៧,០០-៨,៥៩​វិនាទី​ព្រឹក និង ពេលវេលា​មិនល្អ​វិញ​គឺ​ម៉ោង​១១,០០-១២,៥៩​វិនាទី​ព្រឹក​។​នៅ​ម៉ោង​នេះ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ស្ថិតនៅ​ខែ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ឱកាស​បាត់បង់​មាន​ច្រើនជាង​ជោគជ័យ​។​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​មិន​គប្បី​មានការ​លោភលន់​នោះទេ បើ​ពុំ​ដូច្នេះ​ប្រាកដជា​ជួប​ផល​លំបាក​អ្វីមួយ​ច្រើន​ត្រឡប់មកវិញ​ពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​
គូរ​ស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​ចូលមក​ឡូកឡំ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ទទួលរង​ការឈឺ​ខ្លួនប្រាណ​និង​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ ។​លោកអ្នក​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ការសម្រេចចិត្ត​អ្វីមួយ​ហាក់​ជំរុញ​ឱ្យ​យើង​ដើរ​ផ្លូវខុស​ច្រើន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​តែងមាន​ការរាំងស្ទះ​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ខ្លះ​នាំ​ប៉ះពាល់​អូសបន្លាយ​ពេល​ដល់​ខែក្រោយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​បើ​ទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​មួយចំនួន​ផងដែរ​។​អ្នកជំនួញ​ក្នុងថ្ងៃនេះ​ដែរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

 

​ឆ្នាំថោះ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ​មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​ពិសេស​ឱ្យ​ប្រ​យ័​តុ្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ការប្រកប​កិច្ចការងារ​អ្វី​ត្រូវ​ចេះ​មើលមុខមើលក្រោយ​ព្រោះ​ងាយ​ខូចខាត និង បាត់បង់​ក្នុង​រឿង​អ្វីមួយ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឲ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ជានិច្ច​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​បើ​ចង់​ចេញទៅ​បំពេញការងារ​ទី​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទើស​ហើយក៏​ងាយ​ផ្អែមល្ហែម​ផងដែរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឈឺខ្លួន​ប្រាណ ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ការ​ចាញ់​ប្រៀប​គេ​និង​បង្ក​ជា​ជម្លោះ​វិវាទ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហេតុនេះ​សេចក្តីប៉ងប្រាថ្នា​ឬ​ចង់​ពឹងពាក់​នរណា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ​និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

 

ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​មុន​ចុះហត្ថលេខា ឬ​សន្យា​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​ខាត​ប្រយោជន៍​ច្រើនជាង​ទទួលផល​ប្រយោជន៍​។​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។ ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​បញ្ហា​ក្នុង​គ្រួសារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​ថ្ងៃ​នេះដែរ​កិច្ចការងារ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។
ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​រលូន​ល្អ​ច្រើន ហើយ​បើ​ចង់​ប្រាថ្នា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ថែរក្សា​ការពារ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈ​ពេលនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ​ធ្វើឱ្យ​លោកអ្នក​មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន និង ការចុះ​សម្រុង​គ្នា​ឃើញថា​ច្រើន​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕