ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី និង​ជា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបពិភាក្សា កម្រិត​នយោបាយ​ជាមួយ​លោក រ៉ូ ហ៊ី​ជន (Rho Hyunjun) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប្រព័ន្ធ​ប​ញ្ចូ​ន​រូបភាព និង​សម្លេង (Virtual Meeting) អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​របស់ KOICA នៅ​កម្ពុជា ។​

​លោក ឈៀង យ៉ាណា រាំ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាព ជា​ដៃគូ ដ៏​រឹងមាំ របស់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​បានផ្ដល់​ការគាំទ្រ ដល់​ការអភិវឌ្ឍ​សង្គម​- សេដ្ឋកិច្ច​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ ចូលរួម​យ៉ាងសកម្មរ​បស់​ទីភ្នាក់ងារ KOICA ដែល​បាន​នឹង កំពុង​បន្ត​ផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការអនុវត្ត​គម្រោង​យ៉ាងច្រើន​នៅ​កម្ពុជា និង​ជាពិសេស​ការចូលរួម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ជំនួយ សម្ភា​រវិ​ជ្ជ​សាស្ត្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភាគី​កូរ៉េ អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​ផ្ដោត​សំខាន់​លើ​សសរស្តម្ភ ៣ គឺ​៖ ទី​១), ការស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​, ទី​២). ការកែទម្រង់ ដើម្បី កសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​កំណើន ពិពិធ​កម្ម និង​ភាព​ប្រកួតប្រជែង និង​ទី​៣). ការពង្រឹង​ភាព​ធន់ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។​

​លោក រ៉ូ ហ៊ី​ជន បានបង្ហាញ​អារម្មណ៍​សោមនស្ស​រីករាយ​ក្នុងការ​បំពេញ បេសកកម្ម​នៅ​កម្ពុជា និង​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចសហការ ដ៏​ល្អ​របស់​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ហើយ​បាន​ប្ដេជ្ញា​បន្ត​ពង្រីក​កិច្ចសហការ និង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត ។ បន្ថែម​លើ​នេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា ភិ​បាល​កម្ពុជា ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល​សម្រេចបាន​សមិទ្ធ​ផល​យ៉ាង​ធំធេង​រហូតមកដល់​ប​ច្ចុ​ប្បន្ន និង​ការ ដាក់ចេញ​នូវ វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​រឿ​៥១៩ ប្រកបដោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​រហូត​ឈានដល់​ការបើក​ប្រទេស​ឱ្យ​ដំណើរ ការឡើង​វិញ​លើ​គ្រប់​វិស័យ ។ លោក​ប្រធាន KOICA បាន​បញ្ចាក់​ជំហរ​បន្ត​គាំ​ទ ដល់​កម្ពុជា ដែលជា​ប្រទេស​អាទិភាព​ខ្ពស់​ក្នុង​កិច្ចសហប្រតិបត្តិការ​ចាប់​តាំងពី​ឆ្នាំ ១៩៩១ ដល់ ឆ្នាំ​២០២១ KOICA បាន​បើក​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៣១៦ លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន KOICA មាន​គម្រោង​ចំនួន ១៦ ជាមួយ​ថវិកា​ប្រមាណ ១២៦,៥ លាន​ដុល្លារ​អាមេរិក ។ លើសពីនេះ KOICA បានផ្ដល់ កម្មវិធី​សហប្រតិបត្តិការ​ជាច្រើន ដូចជា​ការបញ្ជូន​អ្នកជំនាញការ និង​អ្នកស្ម័គ្រចិត្ត​កូរ៉េ​, កម្មវិធី​បណ្តុះបណ្តាលរ យៈ​ពេល​ខ្លី និង​កម្មវិធី​អាហា រូបករណ៍​រយៈពេល​វែង​, កម្មវិធី​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ការ ឧបត្ថម្ភ​សម្ភារ​វិ​ជ្ជ​សាស្ត្រ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។ លោក​ប្រធាន KOICA បាន​បន្ថែមថា ទន្ទឹមនឹង​ការដាក់ឱ្យ​ដំណើរការ​ម​ជ្ឈ មណ្ឌល​ព្យាបាល​ភ្នែក​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង គម្រោង​បង្កើន​សមត្ថភាព មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ដែល​កំពុង​សាងសង់​ក្រោម ហិរញ្ញប្បទាន​ឥត​សំណង​របស់ សាធារណរដ្ឋ​កូរ៉េ មាន​ថវិកា ៨​លាន​ដុល្លារ អាមេរិក គ្រោង​នឹង​បញ្ចប់​នា​ចុងខែ​មីនា ឆ្នាំ​២០២២ ។​

​ជា​ចុងបញ្ចប់ លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ KOICA ដែល​បាន​បន្ត​គាំ​ទ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ស្តារ​ប្រទេស​ឡើងវិញ​ក្រោយ វិបត្តិ​ជំងឺ​កូ​វី​៥-១៩ តាមរយៈ​ការអនុវត្ត​គម្រោង​ដែល​ឆ្លើយតប​នឹង​អាទិភាព​នៃ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា សម្រាប់​ឆ្នាំ ២០២១-២០២៣ ៕​/PC