​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ និវត្តន៍​ជន​ម្នាក់​នៅ​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន ១២ ដូ​ស​ដោយ​ខុស​ច្បាប់​ក្នុង​រយៈពេល​តិច​ជាង​មួយ​ឆ្នាំ មុនពេល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។​

​លោក ប្រា​ហាមដេ​វ ម៉ាន់​ដាល់ បាន​វ៉ាក់សាំង ១២ ដូស​ក្នុង​រយៈពេល​ត្រឹមតែ ១១ ខែ ហើយ​ថែមទាំង​បាន​ចាក់​ពី​រដូស​ក្នុង​ចន្លោះ​ពេល​កន្លះ​ម៉ោង​ពី​គ្នា​នៅ​ថ្ងៃ​តែ​មួយ​ទៀត​ផង​។​

​បុរស​អាយុ ៨៤ ឆ្នាំ​រូប​នេះ​បាន​និយាយថា​គាត់​ចង់​មាន​អារម្មណ៍​ខ្លាំងក្លា​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​ហើយ​បាន​អះអាង​ថា​បញ្ហា​ឈឺសន្លាក់​៨​ឆ្នាំ​របស់​គាត់​បាន​បាត់​ហើយ​។​

​បុរស​រូប​នេះ​អាច​ចុះ​ឈ្មោះ​សម្រាប់​ចាក់​វ៉ាក់សាំង​បន្ថែម​បាន​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ដទៃ​និង​និយាយ​កុហក​មន្ត្រី​សុខាភិបាល ហើយ​ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន​៕

​លោក ប្រា​ហាមដេ​វ ម៉ាន់​ដាល់ ប្រឈម​ការចោទប្រកាន់​ជាច្រើន​ទាក់ទង​នឹង​ការ​លួច​ចាក់​វ៉ាក់សាំង​១២​ដូស