ភ្នំពេញៈ​អ្នកនយោបាយ​ចាញ់​ចាស់វស្សា សម រង្ស៊ី ដែល​អស់ទាំង​បក្ស និង​កំពុង​រត់ចោល​ទោស​ជាង ១០០ ឆ្នាំ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ និង​សំណុំរឿង​បរិហា​ក​រ្តិ៍​ផ្សេងទៀត គ្មាន​តម្លៃ សម្រាប់​កម្ពុជា​ឡើយ តែ​នៅមាន​តម្លៃ​សម្រាប់​ការអនុវត្ត​ច្បាប់​ដែល​ជន​ចង្រៃ​ជាតិ​រូបនេះ​ត្រូវ​បង់​សង​ចំពោះ​ជាតិ​និង ប្រជាជន​កម្ពុជា​នូវ​រាល់​ទង្វើ​ក្បត់ជាតិ ក្បត់ប្រជាជន និង​ការធ្វើ​បទ​ឧបឃាត​រដ្ឋប្រហារ​រលូត​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង ទៅ​រួម​នឹង​ទោសទណ្ឌ​ជេរប្រមាថ​ព្រះ​ចេស្តា​ព្រះមហា ក្សត្រ​ខ្មែរ​ផងដែរ​។ សន្លឹក​បៀរ​នយោបាយ​ដែល​ទណ្ឌិត​នេះ ធ្លាប់ លេង​ក៏​លេង​អស់ហើយ និង​ចាញ់​បោស​គូថ​ខោ​ក្នុង​រយៈ ពេល​ជិត ៣០ ឆ្នាំ​មកនេះ និង​បានក្លាយ​ពី​អ្នកនយោបាយ​មាន បក្ស​ទៅជា​អ្នកនយោបាយ​គ្មាន​បក្ស និង​រត់ចោលស្រុក​។

​ចំណែក​បរទេស​នានា​ក៏បាន​ដក​សេចក្តីទុកចិត្ត លែង​រាប់រក​និង​ចាត់ទុកថា​ជា​មនុស្ស​គ្មាន​តម្លៃ​នយោបាយ​តទៅទៀត ព្រោះ​ចរិត​នយោបាយ​យូ​កូ​មរ​បស់ សម រង្ស៊ី ដើរ​ញុះញង់ លាប​ពណ៌​បញ្ឆេះ​ឱ្យ​មានការ​ស្អប់ខ្ពើម​និង​រើសអើង​ជាតិ សាសន៍ សាសនា និង​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ មិន អាចឱ្យ​ពួក​បន្ត​ការពារ​ជននេះ​ទៀតឡើយ​។ សម រង្ស៊ី ពេល នេះ​ប្រៀបបាន​នឹង​កូនអុក​ត្រី​ស្អុយ​ដែល​គេ​ស៊ី​បោះចោល​រួច ទៅហើយ គ្មានអ្វី​គួរឱ្យ​ចាប់អារម្មណ៍ និង​គេ​យកមកប្រើ​ប្រាស់​ទៀតឡើយ​។

​ដោយសារតែ​បានដឹងថា​ខ្លួន​គឺជា​ជន​ចង្រៃ​ជាតិ និង​ជាស​ត្រូវ​ប្រជាជន ជា​កូនអុក​ត្រី​ស្អុយ ទើប​ទណ្ឌិត សម រង្ស៊ី​និង​បក្ខពួក រួមមាន ​មូរ សុខ​ហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ ជាដើម​ ព្យាយាម​ក្នុងការ​ដំឡើង​តម្លៃ​ខ្លួន និង​ប្រើប្រាស់​វិធីសាស្ត្រ​នយោបាយ​ផ្សេងៗ​ដើម្បី​កសាង​តម្លៃ​របស់ខ្លួន​មកវិញ​។ ប៉ុន្តែ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ផ្សេងទៀត​ហាក់ដូចជា​ឡាក់​ឆុង យីអ៊ុន​ក៏​ដាក់ អារក្ខ​ក៏​ជាន់​។

​មិនអាច​ជួយសង្គ្រោះ​ជីវិត​នយោបាយ​ខ្លួន​មិនបាន​ហើយ ថែមទាំង​ប្រឈមមុខ​នឹង​ការជួប​គុក​ថែមទៀត​។ ចុងក្រោយ​នេះ សម រង្ស៊ី បាន​ក្លាយជា​សត្វ​ក្របី​កញ្ចាស់​មួយ​ក្បាល​មិន​ហ៊ាន​ជល់​នឹង​កូន​ក្របី ហើយក៏​ទទួលបាន​នូវ​រហស្សនាម​ថ្មី «​រង្ស៊ី​ជាមាន់​ត្រចៀកស​» ហ៊ាន​លប​វាយ​គេ​ពី ក្រោយខ្នង តែ​មិន​ហ៊ាន​ប្រឈម​នឹង​ការពិត និង​មិន​ទទួល ខុសត្រូវ​ចំពោះ​ពាក្យសម្តី​និង​ទង្វើ​របស់ខ្លួន​។ ដោយសារតែ​ការធ្វើ​នយោបាយ​បែប​សងសឹក​និយម និង​គ្មាន​សីលធម៌ និង​គុណធម៌​នេះហើយ​បាន​នៅ​ចុង​ក្រោយនេះ សមរង្ស៊ី​ទៅណា​ក៏​គេ​មិន​ស្វាគមន៍​ជាន់​ទឹកដី​សហរដ្ឋ​អាម៉េរិក​ពលរដ្ឋ​ខ្មែរ​ធ្វើបាតុកម្ម​បណ្តេញចេញ​ដោយសារតែ​និយាយ​ខុសពី​ការ ពិត​លើ​រឿង​ដក​សញ្ជាតិ​អាម៉េរិកាំង​ពី​ពលរដ្ឋ​ខ្មែរ​។ ឥឡូវនេះ កំពុង​រង​នូវ​សម្ពាធ​របស់​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​បរទេស ទាមទារ​ឱ្យ សម រង្ស៊ី សុំទោស​ចំពោះ​ការប្រមាថ​មាក់ងាយ មិន​អត់ឱន​ឱ្យបាន​លើ​គុណភាព​សញ្ញាបត្រ​ដែល​កូន​ខ្មែរ​បាន ខិតខំ​ប្រឹង​ប្រែ​ងៀ​ន​សូត្រ​នៅ​បរទេស​ថែម​ទៀតផង​។

​ដើមចម​គឺ​ក៏​ព្រោះតែ សម រង្ស៊ី បាន​ប្រមាថ​លើ​សញ្ញាបត្រ របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទទួលបាន​ពី​សាលា​បណ្ឌិត​យោធា​និង​សាលា​ផ្នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀតថា​ជាស​ញ្ឫ​ប​ត្រ​យោគយល់​ឬ​សញ្ញាបត្រ​កម្រិត ២ សម្រាប់​ជន បរទេស រហូតដល់​លោក ហ៊ុន ម៉ា​ណែ​ត បបួល​ភ្នាល់​ដាក់ អនាគត​នយោបាយ​រប​ស់​ខ្លួន​ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ការពារ​ភាពត្រឹមត្រូវ និង​គុណភាព​សញ្ញាបត្រ​របស់​កូន​ខ្មែរ​ដទៃ ទៀត​ដែល​បាន​សិក្សា​នៅក្រៅ​ប្រទេស​។

​រហូតមកដល់​ពេលនេះ សម រង្ស៊ី អ្នកនយោបាយ​ចាស់វស្សា​តែមាន​ចរិត​ដូច​កូនក្មេង​បៀម​ដៃ​រូបនេះ មិន​ហ៊ាន​ទទួលយក​ការ​ភ្នាល់​របស់លោក ហ៊ុន ម៉ា​ណែ​ត ​ឡើយ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​បានដឹង យ៉ាងច្បាស់​ពី​ចរិត​នយោបាយ​មាន់​សម្ល​របស់ រង្ស៊ី គឺ​និយាយ​ឱ្យតែបាន និង​និយាយ​ឱ្យតែ​រួចពីមាត់ មិន​ទទួលខុសត្រូវ នឹងមិន​ហ៊ាន​ភ្នាល់​ឡើយ​។ មិន​ហ៊ាន​ភ្នាល់​ក៏​ព្រោះតែ​ដឹងខ្លួន​នឹង ចាញ់​លោក ហ៊ុន ម៉ា​ណែ​ត ជាក់​ជាមិនខាន​។ ការពិត​គឺ​ដូច្នេះ មែន សាលា​ដែល​ពាក់ព័ន្ធ​ជាពិសេស​សាល​បណ្ឌិតសភាយោធា West Point របស់​សហរដ្ឋ​អាម៉េរិក​ដែល សម រង្ស៊ី តែងតែ​យក​ជា​ប្រធានបទ​វាយប្រហារ​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​អនាគត​របស់​គណបក្ស​ប្រជាជន បាន​ចេញមក​បញ្ជាក់​ពី​គុណភាព​សញ្ញាបត្រ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​បញជាក់ថា​ពួកគេ​គ្មាន​បែងចែក​ប្រភេទ​សញ្ញាបត្រ​ដូច សម រង្ស៊ី ឃោសនា​បោកប្រាស់​ឡើយ​។​

​សារ​ទាំងនេះ​ប្រៀបបាន​នឹង​ការ​ទះកំផ្លៀង​សម រង្ស៊ី​ជាច្រើន​ដៃ​និង​ផ្តល់​មេរៀន​ដល់​អ្នកនយោបាយ​ចាញ់​ចាស់វស្សា នេះ​ឱ្យ​ប​ញ្ឆ​ប់​ការធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ និង​អគុណ ធម៌ និង​អសីលធម៌​បន្តទៀត ហើយ​គួរតែ​ចេះ​ជួយ​លើកតម្កើង​ជាតិ​សាសន៍​ខ្លួន​ជាពិសេស​គួរ​ត្រេ​ត​អរ​ចំពោះ​ជាតិ​កម្ពុជា​ដែលមាន​កូន​ខ្មែរ​ជាច្រើន​ពាន់​នាក់​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​ក្រេប​យកចំណេះ​វិជ្ជា​មកពី​បរទេស​ដើម្បី មកជួយ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​រីករាយ បន្ទាប់ពី ធនធានមនុស្ស​ជាច្រើន​សែន​លាន​នាក់​ត្រូវបាន​កាប់សម្លាប់​នៅក្នុង​របប​ខ្មែរក្រហម ហើយ​ទម្រាំ​នឹង​បាន​កសាង​ធនធានមនុស្ស​បាន​ប៉ុណ្ណេះ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជាច្រើន ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​សមរង្ស៊ី​គួរតែ​ជួយ​ជំរុញ​លើកទឹកចិត្ត​និស្សិត​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​មក​បម្រើ​ជាតិ មិនមែន​ជាន់ពន្លិច និង​ប្រមាថ​មាក់ងាយ​លើ​សញ្ញាបត្រ និង​ចំណេះដឹង​កូន​ខ្មែរ​ឡើយ​។ តែ​សា​ធារ​ធាតុ​របស់​ពូជ​ក្បត់ជាតិ​មិនអាច​បន្សាប​បានឡើយ គឺ​សម រង្ស៊ី ក្បត់ជាតិ​តាំងពី​ជីតា​របស់ខ្លួន​រហូតដល់​ឪពុក គឺ សម សារី ដែល​រៀបចំ​ផែនការ​ផ្តួលរំលំ​សម្តេចឪ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ការគាំទ្រ​របស់​អា​ម៉េ​រិ​ក តែ​ផែនការ​ទីក្រុង​បាងកក​ត្រូវបាន​បរាជ័យ សម សារី បានក្លាយ​ជា​ជន​ក្បត់ជាតិ​។ មកដល់​កូន គឺ​សម រង្ស៊ី ក៏​នៅតែ​ជាប់ ក្រ​យៅសែស្រឡាយ​ក្បត់ជាតិ​និង​ក្បត់ប្រជាជន​រហូតដល់​ហ៊ាន​ធ្វើ​អ្វីៗ​ទាំងអស់​រាប់ទាំង​ការអំពាវនាវ​ឱ្យ​បរទេស​បញ្ឈប់ ទិញ​ទំនិញ​ពី​កម្ពុជា​បញ្ឈប់​ផ្តល់ជំនួយ​ដល់​កម្ពុជា​និ​ង​បញ្ឈប់​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​បម្រើ​មហិច្ឆតា​ដ៏​ឆ្កួត​លេលា​របស់​បក្ខ​ពួកខ្លួន​។

​សរុប​មកវិញ សម រង្ស៊ី ពិតជា​គ្មាន​តម្លៃ​សម្រាប់​កម្ពុជា​ឡើយ និង​គ្មានអ្វី​លេង​ទៀត​ទេ​។ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​នយោបាយ​គ្មាន​តម្លៃ​របស់ខ្លួន ជន ចង្រៃ​ជាតិ សម រង្ស៊ី បាន​ព្យាយាម​លេង​សន្លឹក​បៀរ​ជាច្រើន ដូចជា​បង្កើត​ជម្លោះ​ពាក្យសម្តី​លើ​សញ្ញាបត្រ ការភ្ជាប់​ខ្លួន​នឹង​ជនជាប់ចោទ​ពីបទ​ក្បត់ជាតិ កឹម សុខា ដោយ​ឱ្យ​តុលាការ​កាត់ទោស​ខ្លួន​ជំនួស កឹម សុខា ឬ​ការជីក​កកាយ​រឿងរ៉ាវ​ចាស់ៗ​មក​ផ្សព្វផ្សាយ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​កុំឱ្យ​គេ​ភ្លេចឈ្មោះ​ខ្លួន និង​ទាញ​ការចាប់អារម្មណ៍ នៅតែ​គ្មាន​ន័យ​ដដែល ហើយ​ថែមទាំង​ជាប់ផុង​កាន់តែខ្លាំង និង​យីអ៊ុន​ដាក់ អារក្ខ​ជាន់​កាន់តែខ្លាំង​ដែលជា​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ ចំពោះ​ទណ្ឌិត​រូបនេះ គឺ​ប្រជាជន​ក៏​ថ្កោលទោស និង​ឯកោ​ផ្នែក​នយោបាយ​ទាំង​ក្នុងចំណោម​បក្ខពួក និង​អ្នកគាំទ្រ​បរទេស​។ អាច​និយាយបានថា ជីវិត​ន​យោ​ប​យ​របស់​ទណ្ឌិត សម រង្ស៊ី បាន​ស្លាប់​បាត់ទៅហើយ នៅសល់តែ​គេ​យកទៅ​កប់​ចោល​តែប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ​បានជា សម រង្ស៊ី ធ្វើ​សកម្មភាព​ដូចជា​ខ្មោចលង​នយោបាយ​!៕សរន

ដោយ​ចៅ​ចាក់ស្មុក​
​រាជធានី​ភ្នំពេញ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​