ឆ្នាំជូត​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈានចូល​កើត​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ខ្លះ​យាយី ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ការពារ​អាត្មា​ខ្លួន​ទើប​អាច​ចៀសផុត​រាល់​ជម្លោះ​វិវាទ​ឬ​រឿង​រាវ​អាក្រក់​កើតឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ដំណើរ​ជីវិត​ជួប​ការលំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំខាល

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ​ការទំនាក់ទំនង​ការងារ​តែងមាន​ការ​ភ្លាំងភ្លាត់ និង​ជួប​នូវ​បញ្ហា​រាំងស្ទះ​ច្រើន ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​បើ​មានការ​ប្រកប​កិច្ចការងារ​តែងមាន​ភ្លើង​ខៀវ​និង​មាន​ភាពរលូន​ល្អ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ការប្រកប​ការងារ​បើ​មានការ​ធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ​ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់ៗ​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​រអិល របូតដៃជើង​នាំឱ្យ​រងរបួស​ឬ​រហូតដល់​អាច​ក្ស័យ​អាយុសង្ខារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។
រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​
​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​
​ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អ​មធ្យម​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ដែល​ធ្វើឱ្យ​លេចចេញ​ជា​បាតុភាព​ច្រើន​បន្តិច​ពិសេស​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ចូរ​ចេះ​ធ្វើ​ដោយ​សន្សឹមៗ​កុំ​បំបោល​ទើប​អាច​ឈានដល់​គោលដៅ​បាន​។​លោកអ្នក​អាច​ជួប​គូប្រជែង​ចេញមក​តតាំង ដូច្នេះ​ត្រូវ​ត្រៀម​រៀបចំ​ជើង​ព្រួល​ទុក​សម្រាប់​ទប់ទល់​ជាមុន​ទើប​មិន​បរាជ័យ​។​
​ក្នុង​ពេលនេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​ចំណង​ស្នេហ៍​អាច​គង់វង្ស​៕

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ទោះ​រឿង​នោះ​តូចធំ​ពីព្រោះថា​មិន​ផ្តល់​ផលចំណេញ​ឡើយ ផ្ទុយ​មកវិញ​នាំ​ខាតបង់​រយៈពេល​យូរអង្វែង​ទៅវិញ​ទេ​។​នៅថ្ងៃនេះ​បើទោះបី​មាន​ក្រុមមនុស្ស​មក​និយាយ​បញ្ឆេះ​បញ្ហា​មិនត្រូវ​ជឿ​ដោយ​ខ្វះ​ការពិចារណា​ឡើយ ពីព្រោះថា​មានតែ​ការខាតបង់ ហើយ​គេ​ទទួលផល​ប្រយោជន៍​វិញ​ប៉ុណ្ណោះ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។
ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ទី​៣ ចូល​ជ្រៀតជ្រែក​ធ្វើឱ្យ​ចំណងស្នេហា​រង្គោះរង្គើ ៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​រប​ស់មានភាព​លូតលាស់​គ្រាន់​គាប់ប្រសើរ ម្ល៉ោះហើយ​រាល់​បញ្ហា​អ្វីៗ​ក៏​អាច​ទទួលបាន​ផល​សម្រេច​តាម​ក្តី​បំណងប្រាថ្នា​សឹង​ទាំងអស់​។​ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច​ពិសេស​បុរស​មាន​គ្រោះ​យាយី ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។​បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​
​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ ឬ ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕