​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​ការព្យាបាល​កូវី​ដ​១៩ ថ្មី​ចំនួន​ពីរ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​មករា​នេះ​ដោយ​បង្កើន​ឃ្លាំង​អាវុធ​រួមជាមួយ​នឹង​វ៉ាក់សាំង​​ដើម្បី​ទប់ទល់​នឹង​ការឈឺ​ធ្ងន់ធ្ងរ​និង​ការស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​។​

​ដំណឹង​នេះ​កើតឡើង ខណៈ​ករណី​អូ​មី​ក្រុង​បាន​ចាល់​ពេញ​មន្ទីរពេទ្យ​ជុំវិញ​ពិភពលោក ដោយ WHO​ព្យាករណ៍​ថា​ពាក់កណ្តាល​នៃ​ទ្វីប​អឺរ៉ុប​នឹង​ឆ្លង​កូ​វីដនៅ​ខែមីនា​។​

​នៅក្នុង​ការណែនាំ​របស់​ខ្លួន​នៅក្នុង​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ​អង់គ្លេស The BMJ អ្នក​ជំនាញ​របស់ WHO បាន​និយាយថា​ថ្នាំ Baricitinib របស់​ក្រុមហ៊ុន Eli Lilly ដែល​ប្រើ​ជាមួយ​ថ្នាំ Corticosteroids ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវី​ដ​ធ្ងន់ធ្ងរ​ឬ​រ៉ាំរ៉ៃ បាន​នាំឱ្យ​អត្រា​រស់រានមានជីវិត​មាន​ភាព​ប្រសើរ​ជាង​មុន និង​កាត់បន្ថយ​តម្រូវការ​សម្រាប់​ឧបករណ៍​ដកដង្ហើម​។​

​អ្នកជំនាញ​ក៏បាន​ណែនាំ​ផងដែរ​នូវ​ការព្យាបាល​អង្គ​បដិ​ប្រាណ​សំយោគ គឺ​ថ្នាំ Sotrovimab ផលិត​ដោយ​ក្រុមហ៊ុន GlaxoSmithKline និង Vir Biotechnology​សម្រាប់​អ្នក​ដែល​​មានកូ​វីដ​១៩​មិន​ធ្ងន់ធ្ងរ តែ​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ ដូចជា​មនុស្ស​ចាស់ អ្នកខ្សោយ​ភាពស៊ាំ ឬ​អ្នកជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោម​ផ្អែម​។​

​អត្ថប្រយោជន៍​របស់​ថ្នាំ Sotrovimab សម្រាប់​មនុស្ស​ដែល​មិន​មាន​ហានិភ័យ​នៃ​ការ​ចូល​ដេក​មន្ទីរពេទ្យ ត្រូវបាន​ចាត់ទុក​ថា​មិន​សំខាន់ ហើយ WHO​បាន​និយាយថា​ប្រសិទ្ធភាព​របស់​វា​ប្រឆាំងនឹង​​មេរោគ​អូ​មី​ក្រុង​នៅតែ​មិន​ដឹង​ប្រាកដ​នៅឡើយ​៕

​ករណី​អូ​មី​ក្រុង​បាន​ចាល់​ពេញ​មន្ទីរពេទ្យ​ជុំវិញ​ពិភពលោក