ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាងថា សម្រាប់​ឆ្នាំ ២០២២ នេះ អតិផរណា​ត្រូវបាន​ព្យាករ​ថា នឹងមាន​អត្រា ២,៦ ភាគរយ ។ នេះ​បើតាម​ការសន្និដ្ឋាន ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ ។

​ប្រភព​ដដែល​បាន​អះអាងថា កំណើន​ថ្លៃ​ក្រុម​ម្ហូបអាហារ​នឹង​បន្ត​ថយចុះ ដែល​ជំរុញ​ជា​ចម្បង​ដោយ​ភាពប្រសើរឡើង​នៃ​ការ​ផ្គង់​ផ្គង ហើយ​អតិផរណា ស្នូល​នឹង​បន្ត​ងើប​ឡើងវិញ ដោយសារតែ​ការបន្ត​កើនឡើង​វិញ​នៃ​ប្រាក់ចំណូល ។

​ប្រភព​ដដែល​បាន​បន្តទៀតថា​កំណើន​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេង ឥន្ធនៈ​នឹង​ថមថយ​មកវិញ ស្របតាម​និ​ន្ន​ការ​ថ្លៃ​ប្រេង​ឆៅ​ពិភពលោក​ដោយសារ ការផ្គត់ផ្គង់​ប្រេង នៅលើ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ៕​/PC