ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​នៅ​ព្រឹក​មិញ​ថា ខ្លួន​បាន​លក់​ប្រាក់​ដុល្លារ​អាមេរិក​សុទ្ធ​៥៥៤,២ លាន​ដុល្លារ​អាមេរិក ។

​ប្រភព​ដដែល​បានប្រកាស​អំពី​ទិន្នន័យ​នេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ ឆ្នាំ​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែ មករា ។

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​នោះ ការទិញ​មាន ៣៧ លាន ដុល្លារ​អាមេរិក និង​លក់ ៥៩១,២ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការប្រកាស​ដេញថ្លៃ​ចំនួន ៤៦០ លាន​ដុល្លារ​អាមេរិក និង​ផ្លែ​ត​ហ្វ​ម​ធនាគារជាតិ​នៃ​កម្ពុជា (NBCP) ចំនួន ១៣១,២ លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ការលក់​សុទ្ធ ៦៣,២ លាន ដុល្លារ​អាមេរិក​ដោយ កាល​ឆ្នាំមុន ទិញ ១៧ លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​បាន​បន្តថា ចំណែក​ការទិញ​-​លក់​ជាមួយ​ស្ថាប័នរដ្ឋ​វិញ ការទិញ​ប្រាក់​ដុល្លារ​អាមេរិក​សុទ្ធ​មាន​ចំនួន ៤៨,២ លាន​ដុល្លារ​អាមេរិក (​លក់​មាន ៧,១ លាន​ដុល្លារ​អាមេរិក និង​ទិញ​មាន ៥៥,៣ លាន​ដុល្លារ​អាមេរិក​) ខណៈ​ឆ្នាំមុន​មាន​ការលក់​ប្រាក់​ដុល្លារ អាមេរិក​សុទ្ធ​ប្រមាណ ១៤៧,១ លាន​ដុល្លារ​អាមេរិក​៕​/PC