ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក សិទ្ធិ ឡោះ សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​បក្ស​ខេត្ត ជា​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ខ​.២៧ ចុះជួយ​ស្រុក​ស្វាយចេក អមដំណើរ​ដោយ​មន្ត្រី​ក្រុមការងារ គណៈកម្មាធិការ ចុះជួយ​ឃុំ​-​ភូមិ នៃ​ឃុំ​ស្លក្រាម នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ បាន​នាំយក អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ជា​អំណោយ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកស្រី អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ទៅ​ឧបត្ថម្ភ​ជូន ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​ប្រាំបួន​គ្រួសារ ក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ។

​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​ប្រាំបួន​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ចំនួន ៥០ គីឡូក្រាម , ទឹកត្រី​១​យួរ​, មី​១​កេស​, ទឹកស៊ីអ៊ីវ​២​យួរ​, ទឹក​សុទ្ធ​វី​តា​ល់ ១​កេស​, ត្រីខ​១​យួរ​, ទឹកក្រូច ១ កេស និង​ថវិកា​ចំនួន ប្រាំ​ម៉ឺន​រៀល ៕/V​