​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​អះអាងថា នៅពេលនេះ អង់គ្លេស​បានតែងតាំង​ប្រេសិត​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា ។

​ស្ថានទូត​អង់គ្លេស​បាន​អះអាងថា សមាជិកសភា ដែលមាន​ឈ្មោះថា ហ្គ្រា​ហាម ស្ទូ​អាត ( Graham Stuart) ត្រូវបានតែងតាំង​ជា​ប្រេសិត​ពាណិជ្ជកម្ម​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស​ប្រចាំ​ប្រទេស កម្ពុជា ឡាវ និង​វៀតណាម​។​

​ស្ថានទូត​បាន​អះអាងថា ស្ថានទូត​កំពុង​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រេសិត​ពាណិជ្ជកម្ម​ថ្មី​របស់​យើង ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​ចក្រ​ភព​អង់គ្លេស​នៅ​កម្ពុជា​៕​