ដោយ​: ប​.​ជ័យ​/​បន្ទាយមានជ័យ​: គិត​ត្រឹម​រសៀល​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២២​នេះ អនុគណៈកម្មការ​បូជា បញ្ចុះសព​នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩​ខេត្តបន្ទាយមានជ័យ​បាន​ជូន​ដំណើរ​សព​ទី​៣៦៦​នៃ​អ្នក​ជម្ងឺ​កូ​វីដ​១៩ ។​នេះ​បើ​យោង​មន្ត្រី​អនុគណៈកម្មការ​បូជា បញ្ចុះ សព​នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩​ខេត្តបន្ទាយមានជ័យ​បានអោយ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ចុងក្រោយ​នៅ​ដើមខែ​មករា ឆ្នាំ​២០២២ នេះ មាន​ចំនួន​តែ​បីនាក់​ទេ គឺ​ជនជាតិខ្មែរ​ពីរ​នាក់ និង​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ​ប៉ាន​ហាន ប៊ុន​យ​:​ចា​វុ​វង្ស ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ល្បែង​អន​ឡាញ​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ហើយ​បញ្ជូនទៅ​ពិនិត្យ ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​

​សរុប​នៅ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​បាត់​បង់ជីវិត​ជា​ជនជាតិខ្មែរ​៣៥៩​នាក់​នៅក្នុង​នោះ​ស្រី​២៥១​នាក់ ក្រៅពីនោះ មាន ជនជាតិ​ឥណ្ឌូនេស៊ី បីនាក់ និង ជនជាតិ​ថៃ​បួន​នាក់​៕​