ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩​គឺជា​សោកនាដកម្ម​មួយ​ប្រៀបបាន​ទៅនឹង​ស្ថានភាព​ក្នុង​របប​ប៉ុលពត​ដែល​ប្រជាជាតិ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់ដ៏​សែន​សង្វេគព្រោះ​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​យ៉ាង​ឆាប់រហ័សហើយ​ក្រុមគ្រួសារ​ពុំ​អាច​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​សាសនា បាន​ទាន់ពេលវេលា​ឡើយ​។ ការ​បញ្ជាក់​នេះបានធ្វើឡើងនៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីបញ្ជាការ​អគារ​ស្នាក់នៅ​របស់​ផ្នែក​សឹក​រង​បសេដ្ឋ និង​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​។​

រូបថតៈលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តទៀតថា យ៉ាងណាក៏ដោយសោកនាដកម្ម​កូ​វីដ​១៩​បានប្រែក្លាយ​ជាមាន សភាព​ធូរស្រាល​ដោយសារ​សម្តេច​តេ​ជោ មានការ​ស​ម្រ​ច​ចិត្តជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​សមរភូមិ ប្រយុទ្ធ​នឹង​ជំងឺ​នេះ តាមរយៈ​ពិចារណា​វិនិច្ឆ័យ​និង​សម្រេច​អារកាត់​រហ័ស​ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង​និង​ការចំណាយ​ថវិកា​ព្យាបាល​ប្រជាពលរដ្ឋ រហូត​បង្កលក្ខណៈ​ឱ្យមាន​ការបើក​ដំណើការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​។​សម្តេច​តេ​ជោ​គឺអាច​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​នេះ ដូច​អ្វីដែល​សម្តេច​ធ្លាប់ធ្វើ​នៅក្នុង​ការរំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ចេញ​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​យ៉ាងដូច្នេះដែរ​៕សរន