ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៤ ខែមករាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១J-០៣៣១។ បើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរដោយបុរឈ្មោះ យឹន សុជាតិ អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពេលបើកមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកនីសាន់ ឌីសែល ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្តាំ KRS-០៤១០ បើកបរ ពីទិសខាងកើតទៅទិសខាងលិច។ ហេតុការណ៍នេះ បណ្តាលឱ្យអ្នកបើកបរស្លាប់ ចំណែកអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងបានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរងចាំដោះស្រាយតាមនិតិវិធី៕