ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរបើកជាផ្លូវការ កាលពី សុក្រទី១៤ ខែមករាឆ្នាំ២០២១ដោយមានកីឡាករកីឡាការិនីសរុប១៥៣នាក់ចូលរួមប្រកួតប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន៣៥ វិញ្ញាសា ។

ការប្រកួតជើងឯកថ្នាក់ជាតិនេះដំណើរការពីថ្ងៃទី១៣ ដល់១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីមកពី ២៤ក្លិប និងមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ៩នាក់មកពី៩ក្លិប។ នេះជាការការប្រកួតកម្រិតខ្ពស់នៃប្រភេទកីឡាការ៉ាតេកម្ពុជាដើម្បីស្វែងរកធនធានកីឡាករកីឡាការិនីប្រកបដោយគុណភាពដើម្បីត្រៀម លក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

តាមរយៈព្រឹត្តិការណ៍នេះដែរ សហព័ន្ធក៏សម្រួចបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួតអាជ្ញាកណ្តាលចៅក្រមត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះដូចគ្នាផងដែរ។ អ្នកចូលរួមសុរបមានចំនួន ២៧១នាក់ ក្នុងនោះមានប្រតិភូ២១នាក់ អាជ្ញាកណ្តាល-ចៅក្រម ៩នាក់ គ្រូដឹកនាំ-គ្រូជំនួយ ៣២នាក់ មន្ត្រីផ្លូវការ១៦នាក់កីឡាករ១០៥នាក់ និងកីឡាការិនី៤៨នាក់។ នៅក្នុងពិធីបើកការប្រកួតជាផ្លូវការនេះទទួលបានការអញ្ជើញផ្តល់កិត្តិយស លើកទឹកចិត្ត និងសំណេះសំណាលពីលោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕