ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅ​សប្តាហ៍​នេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​របស់លោក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
ចំពោះ​គូរ​ស្នេហ៍​ក្នុង​រយៈពេល​នេះ បើទោះជា​មាន​អ្នក​ក្រៅ​ចង់​បំបែកបំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ក្នុង​សប្តាហ៍​នេះ​ក៏​នៅ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​ណា​ដែល​សំខាន់​នៅឡើយ ពិសេស​បញ្ហា​ពាក់ព័ន្ធ​ប្រាក់កាស​ក៏​អាច​ដំណើរការបាន​ផងដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ធ្វើ អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​ពុំខាន​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មួយចំនួន​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​សោះឡើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​បង្កើតជា​បញ្ហា និង​ពិសេស​អាច​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ​កុំ​សង្ឃឹម​ជាមួយ​មនុស្ស​សន្យា​ពេក​ពីព្រោះថា​ច្រើនតែ​ខកបំណង និង ក្រុមមនុស្ស​មិន​គោរព​តាម​សន្យា​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការរកចំណូល​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ​ស្ទើរ​មិន​គ្រប់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង តែ​យ៉ាងណា​កុំ​ខ្វល់ខ្វាយ​តែ​ការ​ប្រចែប្រច័ណ្ឌ​នាំ​តែ​កើត​សៅហ្មង និង ទម្លាប់​អាក្រក់​ទៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​អ្វីៗ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​ឡើយ ពីព្រោះថា​អ្វីដែល​លោកអ្នក​សង្ឃឹម​វា​អាច​ប្រែ​ក្រឡាស់​មកជា​អត់ និង​ពេលខ្លះ​ក្រុមមនុស្ស​ដែល​ធ្លាប់តែ​ល្អ​គេ​អាច​បែរមក​ព្រួត​គ្នា​វា​ប្រហារ​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ការរីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់​។​ការប្រកប​ការងារ​ទោះជា​ក្រុមហ៊ុន​ឯក ជន ឬ​មន្ត្រីរាជការ​ក្តី​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​បើ​ចង់​ទិញ​របស់​ទុក​គ្រាន់​លក់​យកចំណេញ​ទៅ​ថ្ងៃក្រោយ ឬ​ចង់​ចរចា​ដោះដូរ​ទិញ​អ្វីមួយ​តែង​សម​ដូច​ប្រកប​គួរសម​។​
សេចក្តី​សេ្ន​ហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង កំពុងមាន​ភាព​ផ្អែមល្ហែម​គួរសម​ឡើងវិញ​៕

 

ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។ ក្នុង​រង្វង់​គ្រួសារ ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​បានយូរ​អង្វែង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក ពុំ​សូវ​មានការ​រីកលូតលាស់ ប៉ុន្មាន​ទេ​ពោលគឺ​មាន​ភាព​នឹងថ្កល់​ជាប់​មួយកន្លែង ហើយ​បើ​មានការ​រីកចម្រើន​នោះ​ក៏​តិចតួច​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​អ្វីមួយ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។
ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ស្ថានភាព​លំបាក​ទៅលើ​បញ្ហា​ប្រាក់កាស ហើយ​អ្នកខ្លះ​បញ្ហា​គ្រួសារ​ក៏​ស្មុ​គ្រ​ស្មាញ​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ស្ថានការណ៍​ពេលខ្លះ​មើលឃើញថា​ល្អ​សោះ​អាច​ប្រែក្លាយជា​អាក្រក់​ស្មាន​មិន​ដល់​ផង​។​ចំពោះ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ទោះ​ខ្សត់ខ្សោយ​ចំណូល​ថវិការ​ពិតមែន ប៉ុន្តែ​ការធ្វើ​ជំនួញ​របស់លោក​អ្នកសុខ​ដុម​ដូច​សព្វមួយដង​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ សូម្បីតែ​ស្វាមីភរិយា​ក្តី អារម្មណ៍​ពុំសូវល្អ​ចំពោះ​គ្នា​ឡើយ​ព្រោះ​ជួន​ផ្អែម ជួន​ប្រែ​ជូរចត់​អញ្ចឹង​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ ឬ​សូម្បីតែ​នៅផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​មកដល់​ថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​សាបរលាប​បាត់ស្រមោល ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោ​រម្យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ទៀតផង​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​ព្រោះ​កាលបើ​មាន​សម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​ទំនាស់​វិវាទ​ឡើង​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​វិញ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ថយក្រោយ​កើតជា​បញ្ហា​ជាមួយ​ក្រុមការងារ​ថែមទៀត ។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​
​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​បើ​ពុំមាន​ការប្រយ័ត្នប្រយែង​នោះទេ​ងាយ​កើតជា​រឿង​រាវ​ជះ​ផល​អាក្រក់​កើតឡើង​ហើយ​។​ម្ល៉ោះហើយ​ត្រូវ​ចេះ​មើល​ស្ថានការណ៍​និង​បត់បែន​តាម​ពេលវេលា​កាន់តែ​ប្រសើរ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​តោង​តែ​ចងចាំ​ថា ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​អ្នកខ្លះ តែងមាន​ការផ្លាស់ប្តូរ​ច្រើន ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ​ពេលខ្លះ​ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​មកវិញ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត និង រឿង​រាវ​រត់​ចូល​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕