ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ហ្វីលីពីននឹងរក្សាការរឹតបន្តឹងលើបំលាស់ទីនៅក្នុងតំបន់រដ្ឋធានីម៉ានីលរបស់ខ្លួនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមករាខណៈការឆ្លងកូវីដ១៩ប្រចាំថ្ងៃនិងភាគរយនៃការធ្វើតេស្តិ៍វិជ្ជមានបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

លេខាធិការខុទ្ទកាល័យលោក កាឡូ ណូហ្គាឡេស បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃសុក្រទី១៤មករាថា ទីក្រុងម៉ានីល ដែលស្មើនឹងមួយភាគបីនៃទិន្នផលសេដ្ឋកិច្ចនឹងនៅតែស្ថិតនៅក្រោមការប្រកាសអាសន្នកម្រិត៣។ ភោជនីយដ្ឋានខាងក្រៅអាចដំណើរការបានពាក់កណ្តាលសមត្ថភាព ខណៈរោងកុន កន្លែងហាត់ប្រាណ និងអាជីវកម្មខាងក្នុងត្រូវបានដាក់កំហិតត្រឹម ៣០ ភាគរយប៉ុណ្ណោះ។

ការកើនឡើងករណីឆ្លងក្រោយថ្ងៃឈប់សម្រាកបាននាំឱ្យមានរឹតបន្តឹងកាន់តែតឹងរ៉ឹងលើអាជីវកម្មនៅក្នុងរដ្ឋធានី រំខានដល់ក្រុមហ៊ុនអាកាសចរណ៍និងធនាគារ និងកាត់បន្ថយការជួញដូរភាគហ៊ុន។ គ្រែមន្ទីរពេទ្យក្នុងរដ្ឋធានីគឺពេញហៀរសាជាថ្មីម្តងទៀត ដោយមនុស្សមិនទាន់ចាក់វ៉ាក់សាំងទទួលខុសត្រូវភាគច្រើនសម្រាប់ករណីឈឺធ្ងន់ធ្ងរនិងរ៉ាំរ៉ៃជាហេតុជំរុញឱ្យរដ្ឋាភិបាលរឹតបន្តឹងចរាចរណ៍មនុស្ស៕

អ្នកស្រុកនាំគ្នាមកចាក់វ៉ាក់សាំងដូសជំរុញ Pfizer-BioNtechនៅទីក្រុងម៉ានីលកាលពីថ្ងៃព្រហស្បតិ៍