​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កីឡាករ ពៀ​រ៉េ​-​អេ​មឺ​រិក អូ​បា​មេ​យ៉ាង ត្រូវ​បាន​ទុក​នៅ​ក្រៅ​ក្រុម​ជម្រើសជាតិ​ហ្គា​បុង​ក្នុងជំនួប​ជាមួយ​ក្រុម​ហ្គា​ណា​ក្នុង​ការប្រកួត Africa Cup of Nations កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា ដោយសារ​បញ្ហា​បេះដូង​តិចតួច​។​

​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ នៅ​ពេល​មកដល់​ប្រទេស​កា​មេ​រូ​ន​កាលពី​សប្តាហ៍​មុន​ប៉ុន្តែ​បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​និយាយ​ថា​រូប​​គេ​បាន​ជាសះស្បើយ​ពេញលេញ​ហើយ​។​

​ទោះយ៉ាងណា ហ្គា​បុង​បានប្រកាសថា អូ​បា​មេ​យ៉ាង​រួមជាមួយ​នឹង​មិត្ត​រួម​ក្រុម ម៉ា​រី​អូ ឡេ​មីណា និង អា​ឡិច មេ​យ៉េ ត្រូវ​បាន​ទុក​នៅ​ក្រៅ​ក្រុម​ដោយសារតែ “​រលាក​បេះដូង​” ។​

Arsenal ធូរចិត្ត​បន្តិច​ដោយ​ដឹងថា ស្ថានភាព​របស់​អូ​បា​មេ​យ៉ាង​មិន​ធ្ងន់ធ្ងរ​។​

​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្គា​បុង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យោង​តាម​គណៈកម្មការ​វេជ្ជសាស្ត្រ CAF កីឡាករ ពៀ​រ៉េ​-​អេ​មឺ​រិក អូ​បា​មេ​យ៉ាង​, ម៉ា​រី​អូ ឡេ​មីណា និង អា​ឡិច មេ​យ៉េ ដែល​ទើប​ចាកចេញ​ពី​កូវី​ដ មិន​អាច​ចូលរួម​ក្នុង​ការប្រកួត​នេះ​បានទេ​។ ការពិនិត្យ​បានបង្ហាញ​ពី​ការ​រលាក​បេះដូង ហើយ CAF មិន​ចង់​ធ្វើ​ការប្រថុយប្រថាន​នោះឡើយ​”៕

​អូ​បា​មេ​យ៉ាង មាន​បញ្ហា​បេះដូង​ក្រោយ​ជា​សះស្បើយ​ពី​កូវី​ដ​