​ដោយៈ ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ នា​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​កែម ប៊ុនថន នាយរងខុទ្ទកាល័យ​ស​ម្តេច​តេ​ជោ ហ៊ុន សែន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក​ទេព ឃុន​ណា​ល់ ទីប្រឹក្សា​សម្តេច​តេ​ជោ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ប្រតិភូ​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​គ្រប់គ្រង​អង្គភាព​សាធារណៈ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​អង្គភាព​ពាក់ព័ន្ធ​ចំនួន​ជាង​១០០​នាក់ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ឈ្វេងយល់​ចំណេះដឹង បទពិសោធន៍ ប្រវត្តិសាស្ត្រ និង​បោះតង់ នៅ​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ និង​តំបន់​បឹង​ជ​ម្រុ​ក​តេ​ជោ ឈ្នះ ឈ្នះ ៕​