ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២២។លទ្ធផលមានដូចតទៅ៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៧ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៥៧ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧. ៣៨២ នាក់
-លើកុមារអាយុ ៥ឆ្នាំ មាន ១០៣,១២ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧នាក់។
លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៤១ភាគរយ ៕សរន