​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អូស្ត្រាលី​បាន​ឃុំខ្លួន​កីឡាករ ណូ​វ៉ាក់ ឌី​ចូ​កូវិក ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​មករា​នេះ​ដោយ​ហៅ​តារា​វាយ​តេ​ន្នី​ស​រូបនេះ​ថា​ជា​ការគំរាមកំហែង​ដល់​សណ្តាប់​​ធ្នាប់​សាធារណៈ​និង​តស៊ូ​ក្តី​នៅ​តុលាការ​ដើម្បី​និរទេស​រូបគេ​ចេញ​។​

​ដោយ​បរាជ័យ​លើកទីមួយ​ក្នុង​ការដក​តារាតេ​ន្នី​ស​អាយុ ៣៤ ឆ្នាំ​មិន​បាន​ចាក់​វ៉ាក់សាំង​រូប​នេះ​ចេញពី​ប្រទេស រដ្ឋាភិបាល​អភិរក្សនិយម​របស់​អូស្ត្រាលី​កំពុង​ព្យាយាម​ម្តងទៀត​។ ហើយ​ជា​ថ្មី​ម្តងទៀត ឌី​ចូ​កូវិក​កំពុង​តស៊ូ​វាយ​បកវិ​ញ​។​

​សវនាការ​នៅ​តុលាការ​សហព័ន្ធ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ ឌី​ចូ​កូវិក​ត្រូវបាន​ដាក់​នៅ​ក្រោម​ការ​យាមកាម​នៅ​ទីតាំង​មិន​បញ្ចេញ​ឱ្យដឹង​មួយ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន ដែល​គេ​ជឿ​ថា​ជា​ការិយាល័យ​មេធាវី​របស់​គេ​។​

​ឌី​ចូ​កូវិក​រំពឹង​ចំណាយ​ពេល​យប់​ថ្ងៃ​សៅរ៍​នេះ​នៅក្នុង​ការ​ឃុំឃាំង​អន្តោប្រវេសន៍​បន្ទាប់ពី​មាន​សេរីភាព​មួយរយៈ​ខ្លី បន្ទាប់​ពី​ការប្តឹង​ឧទ្ធរណ៍​ជោគជ័យ​ជា​លើកដំបូង​របស់​គេ​។​

​សម្រាប់​មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក តារា​សែ​ប៊ី​រូបនេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើងឯក​កីឡាតេន្នី​ស​ដែល​វាយ​ឈ្នះ​គេ​គ្រប់​ការប្រកួត និង ជា​អ្នក​មាន​ទស្សនៈ​សង្ស័យ​លើកូ​វីដ​១៩​។​

​ប៉ុន្តែ​នៅក្នុង​ឯកសារ​របស់​តុលាការ អូស្ត្រាលី​បាន​ចាត់ទុក​រូបគេ​ជា​មនុស្ស​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ប្រឆាំង​វ៉ាក់សាំង និង​ជា​កាតាលីករ​សម្រាប់​លទ្ធភាព “​ចលាចល​ស៊ីវិល​”​ដែល​ត្រូវតែ​បណ្តេញចេញ​ពី​​ប្រទេស​នេះ​ឱ្យខាងតែបាន​៕

​ឌី​ចូ​កូវិក​ត្រូវបាន​នាំ​ខ្លួន​តាម​រថយន្ត​ទៅកាន់​កន្លែង​ឃុំ​ខ្លួន​របស់​អន្តោប្រវេសន៍​ជាថ្មី​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​