ដោយៈ​ សុផល​/​ភ្នំពេញៈ គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ នឹង​រៀបចំ​ពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នាឱកាស​ពិរ​ពរណ៍​អន្តរជាតិ TRAVEX ដែល​ប្រព្រឹត្តិ​ទៅក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ចាប់ពី​ថ្ងៃទី​១៨-២១ ខែមករា ឆ្នាំ​២០២១​។

​ពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ (Tourism Skills Show) ផ្តោតលើ​ជំនាញ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និង​ជំនាញ​ស្រា​ក្រឡុក (Cocktail and Mocktail) ដែល​អ្នកចូលរួម​អាច​សិក្សា​រៀនសូត្រ​បន្ថែម ទទួលបាន​ឱកាស​ហ្វឹកហាត់​ជំនាញ​ផ្ទាល់ និង​ចូលរួម​ការប្រកួត​ជំនាញ​ខ្នាតតូច​ក្នុង​កម្មវិធី​ខាងលើ​ផងដែរ​។​

​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា ជំរុញ​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កម្ពុជា ជាពិសេស​ឆ្លើយតប​ទៅនឹង​ពាក្យស្លោក​របស់​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​តែងតែ​លើកឡើងថា “​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ជា​អាយុជីវិត​របស់​អ្នក (Tourism Skills is Your Life!”៕​