ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ចាប់ពី​ខែមករា​ឆ្នាំ​២០២២​នេះ តទៅ អ្នកបើក​យានយន្ត​លើផ្លូវ​ជាតិ​ផ្លូវ​សាធារណៈ​មិន​គោរព​ច្បាប់​ចរាចរណ៍​ត្រូវធ្វើ​ការ​ផាក​វិន័យ​តាមច្បាប់​ក្រសួងមហាផ្ទៃ​បានកំណត់​ហើយ ។​នេះ​បើតាម​លោក​វរសេនីយឯក គី មករា ប្រធានការិយាល័យ​នគរបាល​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២២ ។​

​លោក​មន្ត្រីនគរបាល​ច​រា​ចរណ៍​បាន​បន្តថា​: ក្នុងពេល​ចុះ​ប្រតិបត្តិ​ការពង្រឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅក្នុង​គោលដៅ​នៅ ក្នុង ស្រុក ក្រុង និង​ទី​រួម​ខេត្ត នៅមាន​អ្នកបើកបរ​យានយន្ត​បើក​បញ្ច្រាស់ទិស​ល្មើសច្បាប់​ចរាចរណ៍​។​ក្នុងនោះ​ក៏មាន​អ្នកបើករថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​រថយន្ត​ពុំមាន​ប័ណ្ណបើកបរ និង​បើករថយន្ត​ដឹក​អីវ៉ាន់​សំពីងសំពោង​លើស​ចំណុះ​មួយចំនួន​ផងដែរ ។​

​លោក​វរសេនីយ៍​បាន​និយាយថា យានយន្ត​បើក​លើផ្លូវ​ជាតិ​និង​ផ្លូវ​សាធារណៈ​មិន​គោរព​ច្បាប់​ចរាចរណ៍​ត្រូវធ្វើ​ការ​ផាក​វិន័យ​តាមច្បាប់​ក្រសួងមហាផ្ទៃ​បានកំណត់​។​

​ឧទាហរណ៍ ករណី​បើក​ម៉ូតូ​មិន​គោរព​ស្លាក​សញ្ញា​ត្រូវ​ផាកពិន័យ​១០ ម៉ឺន​រៀល , ប្រើ​ទូរ​សព្ទ​ក្នុងពេល​បើកបរ​ត្រូវ​ពិន័យ​៨​ម៉ឺន​រៀល បើក​ក្នុងស្ថានភាព​ស្រវឹង​ផាកពិន័យ​២៥ មឺ​ន​រៀល ។ មិន​ពាក់មួក​សុ​វត្តិភាព ផាកពិន័យ ៦០.០០០​រៀល បើក​ហួស​ល្បឿន​កំណត់​ផាកពិន័យ ៦០.០០០​រៀល​។​ចំពោះ​រថយន្ត​មិន​គោរព​ផ្លាកសញ្ញា​ចរាចរណ៍​ត្រូវ​ផាកពិន័យ ១៥​ម៉ឺន​រៀល , មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ត្រូវ​ពិ ន័យ ៧៥. ០០០ ទៅ ១៥០ ០០០ រៀល , មិន​គោរព​ផ្លាកសញ្ញា​ពិន័យ​ពី ១៥០. ០០០ រៀល ទៅ ៣០០ ០០០​រៀល , ល្មើស​ក្នុងការ​ផ្ទុកទំនិញ​ពី​ន័យ ១៥០. ០០០ រៀល ទៅ ៣០០ ០០០​រៀល , គ្មាន​ប័ណ្ណ បើកបរ ពិន័យ ពី ១.២០០.០០០ រៀល ទៅ ២.៤០០.០០០​រៀល ។​

​លោក​បាន​ឲ្យ​ដឹង​បន្តទៀតថា​: ពួកក្រុម​ក្មេង​ទំនើង​តែងតែ​បើកបរ​ទាំង​បំពាន​ច្បាប់​ចរាចរណ៍​ពេលខ្លះ​ក្មេង​ទាំងអស់នោះ​ស្ថិតក្នុង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​ជាដើម ។​ក្នុងនោះ​ប្រជាពលរដ្ឋ​មិនសូវមាន​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍ អ្នកបើកបរ​ខ្លះ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ មាន​អ្នកបើកបរ​ម៉ូតូ​ខ្លះ​មិនបាន​ពាក់មួក​សុ​វត្តិភាព​ហើយ​បើក​ក្នុង​ល្បឿន​លៀន​ដែល​ច្បាប់​ហាមឃាត់ ដឹក​សំពីងសំពោង ។​

​អ្នកបើក​ខ្លះ​មិនបាន​ចូលរៀន​បើកបរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ខេត្តបន្ទាយមានជ័យ​ស​ព្វ​ថ្ងៃ ម្តាយ​ឪពុក​ចូលចិត្ត​បណ្តែតបណ្តោយ​ឲ្យ​កូន​នៅ​ក្មេង​មិនទាន់​គ្រប់​អាយុ​បើក​ម៉ូតូ​ជិះ​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​ដោយសារ​ក្មេង​បើក​ម៉ូតូ​មិនទាន់​គ្រប់​អាយុ​នេះ​។​

​កន្លងមក​ពេលដែល​មន្ត្រីនគរបាល​ច​រា​ចរណ៍​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​ប្រជាពលរដ្ឋ និស្សិត សិស្សសាលា ។​​ដូចជា​នៅតាម​សហគមន៍ នៅតាម​ទីសាធារណៈ នៅតាម​វិទ្យាល័យ នៅតាម​សាលារៀន ជាដើម​ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​ជាច្រើន​នាក់​មិនទាន់បាន​យល់ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​គាំទ្រ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​ទោះបី​យ៉ាងនេះ​ក្តី​ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បង្កឡើង​ដោយសារ​អ្នកបើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍​នៅឡើយ​។ ដូចនេះ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​យានយន្ត​បើក​នៅលើ​ផ្លូវជាតិ​ទាំងអស់​មេត្តា​ចូលរួម​គោរ ព​ច្បាប់​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាចរណ៍​នៅ​តា​ដង​ផ្លូវជាតិ ឲ្យ​បាន​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ការផាកពិន័យ​ដែល​នាំ​ឲ្យ​អស់ប្រាក់​នៅក្នុង​ក្រុមគ្រួសារ​ទៀតផង ៕​