​ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: លោក​វរសេនីយ៍​មាស រឹទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២២​ថា​: មកទល់ពេលនេះ សមត្ថកិច្ច​និង​អ្នកស្រុក​បាន​អន្តរាគមន៍​ទាក់ទង​អោយ​នារី​នោះ​រកឃើញ​សាច់ញាតិ​ហើយ​។ ដោយ​ម្តាយ ឪពុក​រស់នៅ​ភូមិ​អណ្តូង​ថ្ម​មាស​សង្កាត់​ផ្សារកណ្តាល​ល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បានមក​ទទួលយក​កូ​ន​ស្រី​ហើយ ។​

​នារី​នោះ​មាន ឈ្មោះ​រិ​ទ្ធ កូន​នាង អាយុ​២៣​ឆ្នាំ ស្រុកកំណើត​នៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរិ​សោភ័ណ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អណ្តូង​ថ្ម​មាស​សង្កា​ត​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ។​នេះ​បើតាម​ទិន្នន័យ​ពី​អត្តសញ្ញាណប័ណ្ណ​នាង​។​

ហើយ​នាង​ក៏បាន​សរសេរ​ដៃ​លើ​សំបុត្រ​មួយ​ថា :” បងប្អូន​ណា​ដែល​រើស​បាន សព​នាង​ខ្ញុំ ជួយ​យកទៅ​បូជា​ផង​។​ឈ្មោះ នាង ហត្ថលេខា​’​។​

លោក​វរ​សេ​នី​យ៍​មាស រឹទ្ធី ដែល ស្រង់​សំដី​ម្តាយ​របស់​នាង​ថា កូនស្រី​ធ្លាប់​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​នៅ​ខេត្ត​ប៉ៃលិន ហើយ​តម​ក​ហាក់ដូចជា​”​ត្រូវ​បស់​គេ​អំពើ​”​ដាក់​ក្នុង​ជំនឿ​ផ្លូវ​ក្នុង ហើយ​នាង​ក៏​ចេះតែ​ដើរ​គ្មាន​គោលដៅ មិន​និយាយស្តី​និង​ធ្វើ​ដូច​សភាព​អ្នក​ជម្ងឺផ្លូវចិត្ត​។​

​ហើយ​ទីបំផុត ត្រូវគេ​ប្រទះឃើញ​នាង​ដើរ​លើ​ខ្នង​ប្រឡាយ​មួយ​នៅ​ស្រុក​ព្រះនេត្រព្រះ កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២២​។​តែ​ដោយ​នាង​មិន​ព្រម​និយាយស្តី អាច​យល់​និង​ស្តាប់​បាន​ទើប​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​និង​តាម​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​នានា បានប្រកាស​សូម​បងប្អូន​ដែល​ស្គាល់​គាត់​តាម​ទូរស័ព្ទ ។​
​លោក​បន្តថា ទីបំផុត នៅ​ល្ងាច​ថ្ងៃទី​១៤​ខែមករា ម្តាយ​ឪពុក​នាង​បាន​ទាក់​ទង់​ទៅ ហើយ​ទៅ​ទទួល​កូនស្រី​ពី​សមត្ថកិច្ច​នគរបាល​នៅ​ស្រុក​ព្រះនេត្រព្រះ យកទៅ​ដល់ផ្ទះ​នៅ​ភូមិ​អណ្តូង​ថ្ម​មាស ដោយ​សុវត្ថិភាព​និង​សុខ​សប្បាយ ។​

​សមត្ថកិច្ច​បាន​អបអរ​នឹង​ក្រុមគ្រួសារ​នារី​ស្រស់ស្អាត​នេះ ដែល​បានទទួល​នាង​យកទៅ​ផ្ទះ​វិញ​។ ពុំ​នោះទេ នឹងមាន​ជោគវាសនា​មិន​ប្រាកដប្រជា​ឡើយ​៕​