ដោយៈ health.com.kh
អាហារ ៧ មុខ ខាងក្រោម នេះ អាច ជួយ ព្យាបាល និង ទប់ស្កាត់ មហារីក បាន ហើយ ថែម ទាំង អាច ទប់ស្កាត់ ការ លូតលាស់ កោសិកា មហារីក ថែម ទៀត ផង ។ អាហារ ទាំង ៧ មុខ នេះ មាន ដូច ជា ៖

១. ស្រា ទំពាំងបាយជូរ ឬ ស្រាក្រហម
សារធាតុ ក្នុង សំបក ទំពាំងបាយជូរ គឺជា អ្នកប្រឆាំង អុកស៊ីតកម្ម ដ៏ ខ្លាំងក្លា ហៅ ថា Resveratol ។ ក្រៅពី មាន ប្រសិទ្ធភាព ពន្យា ភាព ចាស់ ជ្រីវជ្រួញ និង ធ្វើ ឱ្យ សុខភាព ជា រួម ល្អ ហើយ នោះ វា នៅ អាច សម្លាប់ កោសិកា មហារីក ថែម ទៀត ។

អ្នក គួរ ផឹកស្រា ក្រហម មួយ ថ្ងៃ យ៉ាងតិច ២២៥ មី លី មី ត្រ ព្រោះ ក្នុង ចំណុះ នេះ វា ផ្ទុក សារធាតុ Resveratol រហូត ដល់ ទៅ ៦៤០ មីក្រូ ក្រាម ជា កម្រិត ខ្ពស់ មួយ អាច សម្លាប់ កោសិកា មហារីក យ៉ាង មាន ប្រសិទ្ធភាព ។

២. ផ្លែ បឺ រ ខៀវ ឬ Blueberry
ផ្លែ បឺ រ ខៀវ ត្រូវ គេ ល្បី ថា មានគុណ សម្បត្តិ ប្រឆាំង ជំងឺមហារីក ដ៏ មាន ប្រសិទ្ធភាព ជា ពិសេស ជំងឺមហារីក ក្រពេញ អូវែ ។ ផ្លែ នេះ សម្បូរ ទៅ ដោយសារ ធាតុគីមី រុក្ខជាតិ ដែល ល្អ បំផុត សម្រាប់ ទប់ស្កាត់ ជំងឺមហារីក ។ លោក អ្នក គួរ ទទួលទាន វា ឱ្យ បានជា ប្រចាំ ។

៣. ប៉េងប៉ោះ
ការ ស្រាវជ្រាវ របស់ សាកលវិទ្យាល័យ Harvard បាន បង្ហាញ ថា ឱកាស កើត ជំងឺមហារីក ក្រពេញ ប្រូ ស្តា ត ថយ ចុះ ៥០% នៅ ពេល ទទួលទាន ប៉េងប៉ោះ ឆ្អិន បាន ទៀងទាត់ ។


៤. កាហ្វេ
វា ជា ប្រភេទ អាហារ និង ភេសជ្ជៈ ដែល យើង ទទួលទាន រាល់ថ្ងៃ ។ ទាំង កាហ្វេ ត្រូវ គេ ស្គាល់ យូរ មក ហើយ ថា អាច កាត់ បន្ថយ ឱកាស នៃ កា រវិ វ ឌ្ឍ របស់ កោសិកា មហារីក ។

៥. តែ បៃតង
ជា ប្រភេទ ភេសជ្ជៈ ត្រូវ គេ ស្គាល់ យូរ មក ហើយ ថា អាច កាត់ បន្ថយ ឱកាស នៃ កា រវិ វ ឌ្ឍ របស់ កោសិកា មហារីក

៦. រមៀត
ក្រៅពី ផ្តល់ អត្ថប្រយោជន៍ ដល់ សុខភាព ជា រួម ហើយ នោះ វា នៅ ជួយ សម្រក ខ្លាញ់ ក្បាលពោះ ថែម ទៀត ផង ។ រឹតតែ ពិសេស គឺ ត្រង់ ថា វា នៅ មាន អត្ថប្រយោជន៍ ទប់ស្កាត់ កុំឱ្យ កោសិកា មហារីក លូតលាស់ ថែម ទៀត ផង ។ លោក អ្នក គួរ មាន រមៀត ផ្សំ ក្នុង គ្រឿងសម្ល ឬ អាហារ ប្រចាំ ថ្ងៃ ។

៧. សូកូឡា ខ្មៅ
សូកូឡា ខ្មៅ មិន ត្រឹម ជួយ ឱ្យ សុខភាព បេះដូង ល្អ ប៉ុណ្ណោះ ទេ តែ ថែម ទាំង ជួយ ប្រឆាំង នឹង កោសិកា មហារីក ទៀត ផង ។ លោក អ្នក គួរ ឧស្សាហ៍ ញ៉ាំ សូកូឡា ខ្មៅ ៕