ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះដឹកនាំសម្របសម្រួលជូន ប្រតិភូសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធចំនួនជាង១០០នាក់ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា។គឺនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលថ្ងៃសៅរទី១៥ មករា ឆ្នាំ២០២២។ដំណើរនេះ ធ្វើឡើងជាថ្ងៃទី២ នៃទស្សនកិច្ចសិក្សានិងបោះតង់នៅខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៤ ខែមករា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ប៉ានខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន លោក សុខភាព រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធចំនួនជាង១០០នាក់ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងចំណេះដឹងប្រវត្តិសាស្ត្រ និងបោះតង់ នៅភូមិសាស្ត្រស្រុកម៉ាឡៃ និងតំបន់បឹងជម្រុកតេជោ ឈ្នះ ឈ្នះ រួចហើយផងដែរ៕សរន