ដោយៈក្រុមហ៊ុន/ភ្នំពេញ:ក្រុមហ៊ុន WONDER DEVELOPMENT,​ ដែលជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យអគារខុនដូរដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជានោះគឺMESONG អគារមេសុង​ បានប្រកាសពីការចាប់ផ្តើមនូវភាពជាដៃគូ ជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ។ដំណាលគ្នា នេះក៏មាន ការចុះហត្ថលេខាលើកិច្ចសន្យាសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជណ្តើរយន្តដ៏ល្បីបំផុតគឺ Jardine Schindler​ ដែលពិធី នេះដែរបានធ្វើ ឡើងនា មជ្ឃមណ្ឌលតាំងបង្ហាញ និងលក់នៃគម្រោងអាគារមេសុង នាថ្ងៃ១៤ ខែមករា​ ឆ្នាំ២០២២។ ​

កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យ អាគារមេសុង ​ នូវបច្ចេកវិទ្យាជណ្តើរយន្តលំដាប់ពិភពលោក ជាមួយនឹងភាពរឹងមាំ និងគុណភាព ខ្ពស់ពី JARDINE SCHINDLER។ ជាកិត្តិយសនៃកម្មវិធីក្រោមវត្តមាន លោកBen Chin ប្រធានគម្រោង និងជាប្រធាន ផ្នែកសាងសង់នៃ WONDER DEVELOPMENT ,លោកស្រី Rachel Thu អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំងមន្រ្តីជាន់ខ្ពស់ទាំងអស់ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយសជាច្រើនពីស្ថាបន័ក្រុមហ៊ុនអន្តរជាតិនានា។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះបានឆ្លុះបង្ហាញនូវគុណតម្លៃ និងប្រណិតភាពនៃគម្រោង​ អាគារមេសុង។ លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយលោក Peter Beynon ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jardine Matheson បានផ្តើមថ្លែងសុន្ទរកថាជាវីដេអូនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងបំណងអបអរសាទរលើកិច្ចផ្តើមសហការលើគម្រោងអាគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

“ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអាគារដ៏ល្អប្រណិត និងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ហើយលើសពីនេះទៅទៀតបេសកកម្ម របស់យើងគឺដើម្បីនាំវិនិយោគិន និងប្រជាជន នូវការរស់នៅលើស្តង់ដារខ្ពស់ ដែលមិនត្រឹមជាសន្ឋាននៃសមិទ្ធិផលស្ថាបត្យកម្មតែ ប៉ុណ្ណោះទេ តែក៏មានជាគុណភាព និងបែបបទនៃជីវិតនាពេលអនាគតកាលក្នុងប្រទេសកម្ពុជា’’ នេះជាសារថ្លែងដោយលោកស្រី Gigi Chan ។
Jardine Schindler, ក្នុងនាមក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ជណ្តើរយន្ត ជាមួយកេត្តិនាមល្បីរន្ទឺ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យ ផ្គត់ ផ្គង់ចល័តភាពដ៏គួរជាទីទំនុកចិត្តលើអាគារគ្រប់ប្រភេទ ដែលរាប់ពីអាគារខ្ពស់ៗ ផ្សារទំនើប លំនៅដ្ឋាន អាគារពាណិជ្ជកម្ម រួមទាំងគម្រោងល្បីៗជាច្រើនដូចជា ICC & One Island Eastនៅទីក្រុងហុងកុង, NagaWorld, សណ្ឋាគារ Marriott នៅទីក្រុងភ្នំពេញ។ “គម្រោងអាគារ MESONG ដែលនឹងផ្តល់ការអភិវឌ្ឈន៍យ៉ាងល្អឥតខ្ចោះ ជាមួយនឹងបរិក្ខារប្រើប្រាស់ ល្អលេខ មួយនៅកោះពេជ្រ។ នេះ ពិតណាស់ថាជាការរួមគ្នាល្អឥតខ្ចោះលើទីដ៏វិសេស ហើយដែល Jardine Schindler នឹងអាច បម្រើប្រជាជនដែលនៅក្នុងអាគារទាំងពីរ និងផ្សារទំនើបនៃអាគារមេសុង។ ហើយនេះជាអនាគតនៃការរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ហើយខ្ញុំពិតជាមានមោទន ភាពណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងចក្ខុវិស័យរបស់ WONDER DEVELOPMENT’’ នេះជាប្រសាសន៍របស់លោក Peter Beynon តាមរយៈវីដេអូសុន្ទរកថារបស់លោកក្នុងពិធីនោះ។

លោក Maverick Hui នាយកគ្រប់គ្រង WONDER DEVELOPMENT បានគូសបញ្ជាក់ថាៈ“មិនត្រឹមតែប្រសិទ្ធភាពនៃ ល្បឿន និងភាពងាយស្រួលរបស់ជណ្តើរយន្តប៉ុណ្ណោះទេ តែចំនុចមួយដែលជាកត្តាសត្យានិម័តសំខាន់នោះគឺ Wonder Development ជ្រើសយកដំណោះស្រាយសម្រាប់ដំណើរការ ដោយគិតលើសុវត្ថិភាពជាចំបង’’ ។

កម្មវិធីដ៏វិសេសថ្លៃថ្លានេះ បានបញ្ចាប់ទៅរលូន និងប្រកបដោយភាពជោគជ័យ ដោយមានវត្តមានពីដៃគូសហការណ៍ផ្សេងៗ និង អ្នកប្រឹក្សាជំនាញរបស់គម្រោង អាគារមេសុង ជាច្រើននាក់និងព្រមទាំង មានវត្តមានពីភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនទៀត។ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនលើគម្រោង អាគារមេសុង ហើយនឹងទន្ទឹងរង់ចាំនូវ វឌ្ឍនភាពរបស់គម្រោងក្នុងឆ្នាំ២០២២។ នាគ្រានៃភាពជាដៃគូថ្មីត្រូវបានបង្កើតឡើងនាវេលានេះ បានញាំងអោយគម្រោង អាគារមេសុង ក្លាយជាគម្រោងដ៏ទំនើបអស្ចារ្យ និងរឹតតែពិសេសលើបែបបទរស់នៅ ដោយក្នុងអាគារពេញទៅដោយផ្សារទំនើប និងកន្លែង កំសាន្តផ្សេងៗដែលជាបទពិសោធន៍ថ្មី ក្នុងការរស់នៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

“ថ្ងៃនេះគឺជាការចាប់ផ្តើមនៃភាពជាដៃគូរបស់យើងជាមួយ Jardine Group។ ហើយ Schindler គឺជាក្រុមហ៊ុនលើកដំបូងដែល យើងបានសហកាជាមួយ។ ក្រុមហ៊ុនជណ្តើរយន្តដ៏ល្បី និងធំជាងគេនឹងនាំយើងទៅកាន់ ការរស់នៅលើស្តង់ដាខ្ពស់់’’។ នេះប្រសាសន៏ លោកស្រី Gigi Chan នាឱកាសនោះ។ “ក្នុងនោះផងដែរ មានក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុន​អាហារនិងភេសជ្ជៈ ដែលចំណុះអោយក្រុមហ៊ុន Jardine group ដូចជា​ Guardian, Starbucks, Lucky Supermarket, Lucky Premium និងជាច្រើនទៀត។

Jardine​ និងក្រុមហ៊ុនយើងកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីរៀបចំផែន​ការក្នុងការនាំយកការរស់នៅដ៏មានកិត្យានុភាព និងតម្រូវការចាំបាច់ចូលទៅក្នុង MeMall ដែលជាផ្សារទំនើបរបស់យើង។ វាមិនត្រឹមតែសម្រាប់គម្រោងសហគមន៍ អាគារមេសុង ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងរស់នៅ និងមកពីអាគារ ការិយាល័យដែលកំពុងរីកដុះដាលជុំវិញយើងផងដែរ។’’ ដើម្បីជារូម និងជាលក្ខណះរស់នៅដ៏ប្រណិតភាពរបស់ម្ចាស់កម្មសិទ្ធិនៃអាគារ មេសុង និងអតិថិជនក្នុងស្រុក WONDER DEVELOPMENT នឹងបន្តពង្រីកផលប័ត្រសេវាកម្ម និងដៃគូរបស់ខ្លួន ដើម្បីសម្រចបាននូវគោលបំណងដែលខ្លួនមាន៕Ph

Mr. Ben Chin (ខាងស្តាំដៃ), ប្រធានគម្រោង និងជាប្រធានផ្នែកសាងសង់ WONDER DEVELOPMENT និង Ms. Rachel Thu (ខាងឆ្វេងដៃ), អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER បានធ្វើការចុះហត្ថលេខារួមគ្នាក្នុងភាពជាដៃគូ
ភ្ញៀវកិត្តិយសកំពុងតែពិភាក្សាផ្លាស់ប្តូរមតិគ្នា និងកាតសរសើរអំពីគម្រោង MESONG
ដៃគូសហការមួយក្នុងចំណាមដៃគូរបស់wonderful Development បានចុះហត្ថលេខាលើ event backdrop ដើម្បីទុកជាគោរព និងរំលឹកអនុស្សាវរីយ៍ក្នុងកម្មវិធីនេះ