ដោយ៖សុផល/បាងកក,ថៃ :តារាល្បីៗរបស់ប្រទេសថៃរួមមានតារាភាពយន្ត តារាចម្រៀង តារាបង្ហាញម៉ូត បវរកញ្ញានិងតារាបាល់ ទាត់ បានសន្យាថានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយដេីម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ការសន្យានោះត្រូវបានធ្វើទ្បើងក្នុងឱកាសដែលលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន និង ជារដ្ឋលេខា ធិការក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយក្រុមតារាល្បីៗរបស់ប្រទេសថៃកាលពីពេលថ្មីៗនេះ ខណដែលលោកបណ្ឌិតកំពុងបំពេញទស្សនកិច្ចផ្សព្វផ្សាយវិស័យទេសចរនៅប្រទេសថៃ។
លោកបណ្ឌិត សុខ សុក្រឹត្យា បានឲ្យដឹងថា កាលពីថ្មីៗនេះលោកបានជួបជាមួយតារាជើងចាស់ល្បីៗរបស់ប្រទេសថៃ ដែលរួមមានតារាភាពយន្តលោកស្រី Pantipha Sakulchai, កញ្ញា Kwan Usamanee, កញ្ញា Anyarin Terathananpat, តារាចម្រៀង តារាបង្ហាញម៉ូត បវរកញ្ញាពិភពលោកកញ្ញា Paweensuda Drouin និងតារាកីឡាបាល់ទាត់លោក Kawin Thamsatchanan, លោក Chanathip Songkrasin និងតារាកីឡាជិះសេះកញ្ញា Sailub Lertratanachai ដែលត្រៀមទៅប្រកួត SEA Game 2023 នៅកម្ពុជា ជាដេីម។ ល។ ដើម្បីបង្ហាញឲ្យពួកគេបានស្វែងយល់ដឹងអំពីសក្តានុពលនៃវិសយ័ទេសចរនៅកម្ពុជា ក៏ដូចជាស្ថានភាពកូវីដនិងការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យសំខាន់ការបេីកទទួល ភ្ញៀវទេសចរវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។
លោកបណ្ឌិត បានបញ្ជាក់ថា ក្រោយបានយល់ដឹងតាមរយៈនៃការផ្សព្វផ្សាយខាងលើនេះក្រុមតារាល្បីៗរបស់ប្រទេសថៃបានបង្ហាញនូវក្តីរំភើបនិងកោតសរសើរ ស្ញប់ស្ញែងអំពីសក្តានុពល នៃវិស័យទេសចរណ៍ដែលមិនចេះរីងស្ងួតនៅប្រទេសកម្ពុជាហើយពួកគេម្នាក់ ៗសុទ្ធតែបានសន្យាចំពោះមុខលោកបណ្ឌិតថា នឹងជួយផ្សព្វផ្សាយនូវសក្តានុពលនៃវិសយ័ទេសចរណ៍នៅកម្ពុជាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកសម្រាកកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។
នាឱកាសជួបពិភាក្សាដាច់ដោយទ្បែកពីគ្នាជាមួយតារាជើងចាស់ល្បីៗនៅប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកទ្បើងឲ្យពួកគេបានដឹងអំពីការបើកប្រទេសទទួលភ្ញៀវទេសចរវ៉ាក់សាំងទ្បើងវិញតាំងពីថ្ងៃទី១៥ខែវិច្ឆិកាដោយអ្នកចាក់វ៉ាក់សាំងចាប់ពី២ដូសទ្បើងទៅគឺមិនចាំបាច់ធ្វើចត្តាទ្បីសក័នោះទ្បើយ។ទន្ទឹមនោះក៏ បានជម្រាបជូនពួកគាត់ឱ្យបានដឹងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំខាន់ការអភិវឌ្ឍន៍លើវិសយ័ទេសចរណ៍តែម្តង។
លោកបណ្ឌិតបន្ថែមថា អ្វីដែលគួរឲ្យកោតសរសើរចំពោះសម្តេចតេជោនោះគឺយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជយ័ក្នុងការការពារនិងទប់ស្កាត់ជំងឺដ៏កាចសហាវនេះ រហូតបើកប្រទេសលើគ្រប់វិសយ័ទ្បើងវិញ ពិសេសការបើកទទួលភ្ញៀវទេសចរអន្តរជាតិនិងធានាសុវត្ថិភាពជូនពួកគាត់។
លោកក៏បានជម្រាបជូនក្រុមតារាល្បីៗទាំងអស់នោះឲ្យបានដឹងផងដែរថា អំទ្បុងពេលកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័សំខាន់ៗដូចជាផ្លូវថ្នល់ ព្រលានយន្តហោះជាដើម ពិសេសគឺហេដ្ឋារចនា សម្ព័ន្ធក្នុងតំបន់ទេសចរណ៍សំខាន់ៗដូចជាខេត្តព្រះសីហនុនិងខេត្តសៀមរាបដេីម្បីត្រៀមទទួលភ្ញៀវទេសចរទ្បើងវិញ។
ទន្ទឹមនោះលោកបណ្ឌិតសុខ សុក្រឹត្យា ក៏បានប្រាប់ពួកគេឲ្យបានដឹងថា មកដល់ពេលនេះកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋបានជាង៨១.៩៩% រួចហើយៗក៏កំពុងដំណើរការចាក់ដូសជំរុញសផងដែរ ដែលទាំងអស់នោះគឺជាជោគជយ័របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។ផ្តើមពីនោះក៏បានលើក កម្ពស់កិត្យានុភាពប្រទេសកម្ពុជាឲ្យល្បីល្បាញលើពិភពលោកនិងបានជំរុញឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរប្រកបដោយសុវត្ថិភាពថែមទៀត។ ដោយសារមានទំនុកចិត្ត និងជឿជាក់លេីកម្ពុជាជាគោលដៅសុវត្ថិភាព សន្តិភាព កម្ពុជាទទួលបានការរៀបចំព្រឹត្តិការណ៌ប្រគុំតន្ត្រីខ្នាតអន្តរជាតិមួយដែលសំដែងដោយ លោក Andrea Bocelli តារាចម្រៀងដ៏ល្បីល្បាញលេីពិភពលោកដេីមកំណេីតអុីតាលី ក្នុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
លោកបណ្ឌិតក៏បានបង្ហាញផងដែរអំពីគោលដៅទេសចរសំខាន់ៗប្រកបដោយសក្តានុពលរបស់កម្ពុជា ខណៈដែលប្រទេសកម្ពុជាដែលមានវប្បធម៌ អរិយធម៌ដ៏យូរលុងមួយនេះសម្បូរទៅដោយបេតិកភណ្ឌ ប្រាង្គប្រាសាទដ៏ល្បីល្បាញនិងធនធានធម្មជាតិច្រើនឥតគណនា រួមទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរជាទីទាក់ទាញភ្ញៀវទេសចរ។
តាមការបញ្ជាក់របស់លោកបណ្ឌិត ក្រុមតារាល្បីៗទាំងអស់នោះ មានមួយចំនួនធ្លាប់បានមកទស្សនាប្រទេសកម្ពុជា តែមួយចំនួនមិនទាន់បានមកនៅទ្បើយ។យ៉ាងណាក៏ដោយពួកគេបានសន្យាថានឹងជួយផ្សព្វផ្សាយអំពីវិសយ័ទេសចរណ៍នៅកម្ពុជាឲ្យបានកាន់តែទូលំ ទូលាយ ហើយនឹងជម្រុញឲ្យសមាជិកក្លឹបរបស់ពួកគេមកទស្សនាកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ៕Ph